ភ្លៀង​មួយ​មេ​ធំ​នៅ​ព្រំដែន​ថៃ បង្ក​ជំនន់​ទឹកភ្លៀង​លិច​ម្តុំ​វត្ត​ចាស់ ភូមិ​/​ឃុំ​អូរ​បី​ជាន់​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ភ្លៀង​ដូច​បាក់​មេ ហើយ​យូរ​កាលពី​ល្ងាច​ដល់​យប់​រលង​អា​ធ្រ​ត្រ​ចូល​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០ នៅ​ភូមិសាស្ត្រ​ស្រុក​គោក​ធ្យូង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ និង​តំបន់​ព្រំដែន​ជាមួយ​កម្ពុជា បង្កអោយមាន​ជំនន់​ទឹកភ្លៀង​ផ្លេកបន្ទោរ​នៅ​ចំណុច​ជាប់​អូរ​ព្រំដែន​(​វត្ត​ចាស់​)​ស្ថិតនៅ​ភូមិ​អូរ​បី​ជាន់ ឃុំ អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ សេស វិបុល អធិការ ស្រុក អូរជ្រៅ​បានអោយដឹង​កាលពី​នៅ​ថ្ងៃទី​០៤.​ខែតុលា​ឆ្នាំ​២០២០ ថា ៖ យោងតាម​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​លោក​អភិបាលស្រុក​អូរជ្រៅ កម្លាំង​អធិការនគរបាល​ស្រុក​អូរជ្រៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ កម្លាំងយោធា​វរ​សេនា​តូច​ថ្មើ​ជើង​លេខ​៥១៣ វរ​សេនា​តូច​លេខ​៥០៣.​និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​អូរជ្រៅ​ចុះជួយ​ជន្លៀស​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ​/​ខ្បង​ផ្ទះ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នោះ ។​

​លោក​បាន​បន្តថា ៖ ពលរដ្ឋ​ត្រូវបាន​ដឹកជញ្ជូន​មកកាន់​ទីទួល​សុវត្ថិភាព​មាន​សាលាឃុំ , វត្ត​ជាដើម ។ ហើយក៏​គ្មាន​នរណាម្នាក់​រងគ្រោះ​របួស​ឬ​ស្លាប់​ឡើយ ។​
​សូមបញ្ជាក់​ចំណុច​វត្ត​ចាស់​អូរ​ព្រំដែន​ឬ​ហៅ​អូរ​បី​ជាន់​នោះ​ជាទី​ទំនាប​បាតខ្ទះ ហើយ​តែង​រង​ការលិចលង់​ទីធ្លា​ភូមិ ផ្ទះ​និង​ផ្លូវ​ចូល​ស្ទើរ​រាល​ឆ្នាំ អោយ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឬ​ទឹក​ពី​ព្រំដែន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...