Home ព័ត៌មានជាតិ សន្តិសុខ លួច​ម៉ូតូ​ពី​...

លួច​ម៉ូតូ​ពី​ស្ទឹងត្រែង​ចាប់បាន​នៅ​រតនគិរី​

ដោយ​: សុខុម / ស្ទឹងត្រែង​: យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វើ​ន​សៃ​ខេត្តរតនគិរី​ឃាត់ខ្លួន​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​។​

​សូមជម្រាបថា​នៅ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​វេលា​ម៉ោង​២​រសៀល អធិការ​ស្រុក​វើ​ន​សៃ បានទទួល​ព័ត៌មាន​ពី​លោក​អធិការ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កិច្ចសហការ​ឲ្យ​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា ចោ​កម្ម​លួច​(​ម៉ូតូ​១​គ្រឿង​)​។ បន្ទាប់មក អធិការ​ក៏បាន​ចា​ត់ក ម្លាំ​ង​ផ្នែក​ព្រហ្មទណ្ឌ ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍​កុក​ឡាក់​ស្រាវជ្រាវ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ​ធៀប ថង់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​កា​វ៉ែត​ស្រុកកំណើត​ភូមិ​ត្រាក់ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​គី​រី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក់​យ៉ាម៉ាហា​(​ស៊ី​រ៉ូ​ស​)​ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ពី​ក្រុង​ស្ទឹងត្រែង​មក​លាក់ខ្លួន​ក្នុងភូមិ​សាស្ត្រ​ឃុំ​កុក​ឡាក់​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​ក្រោយពី​មាន​កិច្ចសហការ​រួចមក សមត្ថកិច្ច​នគរបាល​ស្រុក​វើ​ន​សៃ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រគល់ជូន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ក្រុង​ស្ទឹងត្រែង ដើម្បី​យកទៅអនុវត្ត​តាម​នីតិ​វិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...