ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវលេខ១៤១ត្រង់ចំណុចភូមិ ត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣ ខែតុលាឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ផ្លាកលេខកណ្តាល ១X-៤៦៩០អ្នកបើកបរឈ្មោះ ប្រាំង រតនា ភេទប្រុស អាយុ២១ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះ ឌុល សីហា ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង។ បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើបានបុកម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយមួយគ្រឿងមិនស្គាល់ម៉ាក ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះប្រាំង រតនា ស្លាប់នៅកន្លែងកើតហេតុនិងអ្នកជិះពីក្រោយឈ្មោះឌុល រតនា រងរបួសធ្ងន់។
ប្រភពបានបន្តថាក្រោយពីកើតហេតុអ្នកបើកម៉ូតូសណ្តោងបានបន្ថែមល្បឿនគេចខ្លួនបាត់។អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំពោះសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល