ដោយ: រិទ្ធិសែន / ពោធិសាត់: បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅខាងក្រោមផ្ទះរបស់ខ្លួនឯង ក្នុងខណៈពេលដែលបុរសរងគ្រោះកំពុងជូតលាងម៉ូតូជាមួយប្រពន្ធ និងកូនៗនៅក្រោមផ្ទះ ពេលមេឃកំពុងភ្លៀង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២០ ដែលស្ថិតនៅភូមិបឹងស្មុគ្រ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។

បើរយោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា នៅមុនពេលកើតហេតុ គ្រាដែលមេឃកំពុងតែធ្លាក់ភ្លៀងលាយឡំខ្យល់ផ្គរលាន់ផងនោះហើយជនរងគ្រោះរួម ប្រពន្ធនិងកូនតូចម្នាក់ នៅក្រោមផ្ទះជាមួយគ្នា ។
សមត្ថកិច្ចបានអោយដឹងទៀតថាហើយជនរងគ្រោះនិងប្រពន្ធក៏បាននាំគ្នាជូតម៉ូតូ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅខាងក្រោមផ្ទះតែម្តង ដោយឡែកស្ត្រីជាប្រពន្ធ និងកូនតូចម្នាក់ផ្សេងទៀត មិនមានរងរបួសអ្វីនោះឡើយ ។
បើយោងរបាយការណ៍ខាងលើដដែល បានអោយដឹងទៀតថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ខាងលើនោះ មានឈ្មោះ ភ្នំ ជលសា អាយុ ២៣ ឆ្នាំរស់នៅក្នុងភូមិបឹងស្មុគ្រ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចនគរបាលជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ស្លាប់ពិតប្រាកដមែន ៕ ល