Home ព័ត៌មានជាតិ សន្តិសុខ តូចចិត្ត​ពិកា...

តូចចិត្ត​ពិការ​ជើង​ម្ខាង សម្រេច​ប្រើ​ខ្សែ​គោ​ចងក បញ្ចប់ជីវិត​

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: បុរស​ពិការ​ជើង​ម្នាក់ ត្រូវបាន​សាច់ញាតិ​កាត់​ខ្សែរ​គោ​នៅលើ​ធ្នឹម​ផ្ទះ​ដាក់ចុះ​ក្រោម​វិញ បន្ទាប់ពី​ប្រើ​ខ្សែរ​គោ​ចងករ​សម្លាប់ខ្លួន​បានសម្រេច សង្ស័យថា​មានការ​តូចចិត្តតូចថ្លើម​ត្បិត​ពិការ​ពុំ​អាចធ្វើ​អ្វី​កើត​។ ហេតុការណ៍​ធ្វើអត្តឃាត​បានកើត​ឡើង​នៅ​ម៉ោងជាង​០៨​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ចំណុច​ត្រ​យ៉ង​ក្រូច​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​លោក​វរៈសេនីយ៍ឯក​ហេង អ៊ួ​ង បាន​ឲ្យ​ដឹងថា ករណី អត្តឃាត ដោយ​ចងករ សម្លាប់​ខ្លួនឯង​មូលហេតុ មកពី​តូចចិត្ត​និង​ខ្លួនឯង ពិការ​ជើង​(​ស្វិតជើង​ឆ្វេង​ពី​កំណើត​) ធ្វើ​អ្វី​មិនកើត តែងតែ​ផឹកស្រា​ជាប្រចាំ រករឿង​អ្នកផ្ទះ​រាល់ថ្ងៃ​។

​លោក​អធិការ​បន្តថា ពេល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្រែ​ឈូក​ទៅដល់​ផ្ទះកើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​សាច់ញាតិ​និង​ក្រុមគ្រួសារ​នៃ​សព កាត់​ខ្សែ​ចងករ​ទំលាក់​រួចរាល់​ហើយ​។ ជនរងគ្រោះ​មានឈ្មោះ ភា​ច ស៊ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មានស្រុក កំណើត ភូមិ អន្លុង​ជ្រៃ ឃុំ កក់ ស្រុក ពញាក្រែក ខេត្ត កំពង់ចាម ។ មាន​ម្តាយ ឈ្មោះ ជា សាត ឪពុក ស្លាប់ សព​ជា​កូន​ទី ៤ នៃ​បងប្អូន ០៥ នាក់ ស្រី ១ នាក់​។ តាម​ការត្រួតពិនិត្យរ​បស់​សមត្ថកិច្ច​ឃើញថា​លើ​ដងខ្លួន​សាកសព​មាន​ស្នាម​ខ្សែ​គោ​រុំ​ព័ទ្ធជុំវិញ​ករ មាន​ចេញ​លាមក​ដាក់​ខោ និង​ទឹកកាម​ជាប់​ចុង​ប្រដាប់ភេទ ។​លើ​សាកសព​ពុំ​រកឃើញ​ស្លាកស្នាម​អ្វី​ផ្សេង​ដែលមាន​ការពាក់​ព​ន្ធ័​ទៅនឹង​ករណី​ឃា​ត្ត​កម្ម​នោះទេ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្រែ​ឈូក​ប្រគល់ជូន​បងប្អូន​សាច់ញាតិ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​រួចរាល់​ហើយ​ដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...