Home ព័ត៌មានជាតិ សន្តិសុខ ក្មេងស្រី​អាយ...

ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្រះ​ទឹក​ស្លាប់ គ្រា​ដែល​ឪពុក​និង​ម្តាយ​យកទៅ​ផ្ញើ​ជីដូន​ចាស់​

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: ក្មេងស្រី​អាយុ​៣​ឆ្នាំ ម្នាក់​បាន​លង់​ទឹកស្រះ​ស្លាប់ គឺ​គ្រា​ដែល​ឪពុកម្ដាយ​យកទៅ​ផ្ញើ​នឹង​ជីដូន​ចាស់​ឲ្យ​មើលថែ​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​តុលា​២០២០ នៅ​ភូមិ​ទ័ព​បោះ ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។

​កុមារី​រងគ្រោះ​ឈ្មោះ ហាន បញ្ញា អាយុ ៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ សេង ហឿន ម្ដាយ​ឈ្មោះ​អៀម ផល្លា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ខាងលើនេះ​ឪពុកម្ដាយ​បាន​យកទៅ​ធ្វើការ​នៅ​រោងចក្រ តែ​ម្តងនេះ​មិនបាន​យកទៅ​ដោយ​ទុក​កូន​ឱ្យនៅ​ជាមួយ​ជីដូន​ចាស់​នៅផ្ទះ​មើលថែ ដោយ​ចៅ​នៅ​លេង​ខាងក្រោម​ផ្ទះ​ហើយ​យាយ​បាន​ឡើង​ទៅយក​អង្ករ​នៅលើផ្ទះ​មក​អ៊ំ ពេល​ចុះមក​វិញ​ក៍​ស្រាប់តែ​បាត់​ចៅ​ពី​ក្រោមផ្ទះ​ហើយក៏​ដើររក​ជុំវិញ​ផ្ទះ​ប៉ុន្តែ​មិនឃើញ គាត់​ក៏​ប្រើ​ប្អូនថ្លៃ​គាត់​ឈ្មោះ​យឿ​ង ដើររក​ពេលនោះ​ឈ្មោះ យឿ​ង បាន​ដើររក​ក៏​ប្រទះឃើញ​ក្មេង​នោះ​អណ្ដែត​ទឹក​នៅក្នុង​ស្រះ​ពី​ខាងក្រោយ​ផ្ទះ​ដែលមាន​ចំងាយ​ប្រហែល ១៥០ ម៉ែត្រ​ពី​ផ្ទះ ។​

​ក្រោយពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកម្ដាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...