Home ព័ត៌មានអន្តរជាតិ អេហ្ស៊ីបបង្ហា...

អេហ្ស៊ីបបង្ហាញមឈូសកប់ក្នុងដីកាលពីជាង២៥០០ឆ្នាំមុន

ពួកបុរាណវិទូនៅប្រទេសអេហ្ស៊ីបបាននិយាយថា ពួកគេបានរកឃើញមឈូសឈើដែលត្រូវបានរក្សាយ៉ាងល្អនិងបិទជិតចំនួន ៥៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលត្រូវបានបញ្ចុះកាលពីជាង ២៥០០ ឆ្នាំមុន។

ដោយបើកក្តារមឈូសតុបតែងល្អឆើតមួយនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនានាកាលពីថ្ងៃសៅរ៍ (ថ្ងៃទី ៣ ខែតុលា) ក្រុមបុរាណវិទូបានបង្ហាញពីសាកសពម៉ាំមីរុំក្នុងក្រណាត់បញ្ចុះសព ដែលមានអក្សរចារឹកចម្រុះពណ៌ភ្លឺផ្លេក។

ការរកឃើញដ៏អស្ចារ្យនេះត្រូវបានធ្វើកំណាយនៅភាគខាងត្បូងនៃទីក្រុងគែរនៅក្នុងទីបញ្ចុះសពដ៏ធំនៃទីក្រុងសាកការ៉ា ដែលពីមុនជារាជធានីអេហ្ស៊ីបបុរាណ ឈ្មោះថា មេមហ្វីស និង ជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូបច្ចុប្បន្ន។

លោក ម៉ូស្តាហ្វា វ៉ាហ្ស៊ីរី អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាបុរាណវិទ្យាបាននិយាយថា “យើងពិតជារីករាយណាស់ចំពោះការរកឃើញនេះ”។

ចាប់តាំងពីការរកឃើញមឈូស ១៣ ដំបូងត្រូវបានប្រកាសកាលពីជិតបីសប្តាហ៍មុនមក គេបានរកឃើញមឈូសជាច្រើនទៀតនៅក្នុងរូងនៅជម្រៅរហូតដល់ ១២ ម៉ែត្រ។

លោក ខាឡេត អាល់អាណានី រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងវត្ថុបូរាណបាននិយាយនៅឯកន្លែងនោះថា ចំនួនមឈូសច្រើនទៀតដែលគេមិនដឹងចំនួនប្រហែលកំពុងកប់នៅទីនោះ ក្បែរប្រាសាទពីរ៉ាមីតអាយុ ៤៧០០ឆ្នាំ ឈ្មោះ ឌីចូសឺ។

លោកនិយាយថា “ដូច្នេះថ្ងៃនេះមិនមែនជាថ្ងៃចុងក្រោយនៃការរកឃើញទេ ខ្ញុំគិតថាវាជាការចាប់ផ្តើមនៃការរកឃើញដ៏ធំ”៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...