Home ព័ត៌មានជាតិ អប់រំ មានករណីវិជ្ជម...

មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ២នាក់ និងមិនមានករណី​ជាសះស្បើយ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ដោយគិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះថាមានករណីវិជ្ជមានថ្មី២នាក់ និងមិនមានករណីជាសះស្បើយទេ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២នាក់ មាន÷ ១. បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ សម្រាករង់ចាំលទ្ធផលតេស្តលើកទី១ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ២ យប់។ បន្ទាប់មក នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចេញដំណើរពីរាជធានីភ្នំពេញតាមរថយន្ត Larryta Minibus នៅវេលាម៉ោង ១៨:៣០នាទីល្ងាច ទៅកាន់អាសយដ្ឋានខាងលើ​នៅខេត្តសៀមរាប ក្រោយពីធ្វើតេស្តលើក ទី១ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូរ៉េ -១៥។ រថយន្តនេះ ជិះមានគ្នា ០៤នាក់ (បុរសជនជាតិបារាំងខាងលើ អ្នក ដំណើរ ០២នាក់ និងអ្នកបើកបរ) ហើយបុរសជនជាតិបារាំងនេះ ជិះនៅកៅអីខាងក្រោយ​គេបង្អស់ ព្រមទាំងបានពាក់ ម៉ាស់ជាប់រហូតផងដែរ។ ពេលទៅដល់ផ្ទះ គាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅផ្ទះរបស់គាត់នៅខេត្ត សៀមរាប ហើយនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ដែលត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ គាត់ត្រូវ បានធ្វើតេស្តឡើងវិញ ដោយបានទទួលលទ្ធផលវិជ្ជមាន​វីរុសកូវីដ-១៩ ពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្ត សៀមរាប ហើយវត្ថុសំណាករបស់​គាត់ត្រូវបានបញ្ជូនមកធ្វើការវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតាំងពីថ្ងៃទី០៣ខែតុលា។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ សរុបមានចំនួន ៥៨នាក់ ក្នុងចំនួននេះ មានបុរសជនជាតិបារាំងខាងលើនេះដែរ) ដែលក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវរក និងបានយកវត្ថុសំណាករបស់អ្នកដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺនេះ បានចំនួន ៥០% ហើយ លទ្ធផលតេស្អ្នកទាំងអស់នេះ គឺអវិជ្ជមានវីរុសកូវីដ-១៩។ ក្រុមការងារ នឹងបន្តយកវត្ថុសំណាកអ្នកដំណើរជាបន្តបន្ទាប់ទៀត ហើយក្រសួង​សុខាភិបាល នឹងជម្រាបជូនសាធារណជននូវលទ្ធផល ប្រសិនបើរកឃើញមានអ្នក​វិជ្ជមានវីរុសកូវីដ-១៩ លើបុគ្គលណាម្នាក់។ ដោយឡែក សម្រាប់ការស្រាវជ្រាវ​រកអ្នកប៉ះពាល់នៅខេត្តសៀមរាបបានបញ្ចប់រួចរាល់ ដោយ ក្រុមការងារមន្ទីរសុខាភិបាល​ខេត្តសៀមរាប បា រកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន ៣នាក់ បុគ្គលិក ២នាក់ (ស្រី ១ នាក់ ប្រុស ១នាក់) និងបុរសជាមិត្តភ័ក្តិ ១នាក់) និងអ្នកប៉ះពាល់ប្រយោលចំនួន ១០នាក់ (ស្រី ៩នាក់ និងប្រស់ ១ នាក់) ដែលការវិភាគវត្ថុសំណាករបស់ពួកគាត់ទាំងអស់គ្នា គឺអវិជ្ជមានវីរុសកូវីដ-១៩។

២.ស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារ​មួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ ពីប្រទេសឥណ្ឌា (ទីក្រុងដេលី) តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយពីធ្វើ តេស្តលើកទី១ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ គាត់បានបន្តធ្វើ​ចត្តាឡីស័កចំនួន ១៤ថ្ងៃនៅក្នុង សណ្ឋាគារខាងលើនេះ ហើយកូនគាត់ ០២នាក់ ក៏ត្រូវបានគាត់ដាក់ឲ្យនៅបន្ទាប់ដាច់ដោយឡែកពីគាត់ដែរ ហើយ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វត្ថុសំណាករបស់គាត់ត្រូវបាន យកទៅធ្វើតេស្តឡើងវិញ ក៏បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។ រីឯស្វាមីគាត់ បានចាកចេញពីកម្ពុជា ទៅប្រទេសឥណ្ឌាហើយមុនស្ត្រីរូបនេះ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ (មិនទាន់ត្រឡប់មកវិញ។ រីឯបុរសត្រូវជាពូរបស់កូន និងកូន ២នាក់ ត្រូវបានដឹកនាំយកមកដាក់ឲ្យធ្វើ​ចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយដែរ នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន ៨៨នាក់ (ក្នុងចំនួននេះ មានស្ត្រីជនជាតិឥណ្ឌាខាងលើនេះដែរ) ។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួង នឹងជម្រាបជូនសាធារណជននូវ​លទ្ធផលនៃការស្រាវជ្រាវ ប្រសិនបើមានអ្នកណាម្នាក់ ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...

សកម្មភាព​រោងចក្រ​ចិន​កើន​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...