ក្រសួងការពារជាតិ​រុស្ស៊ី​បញ្ចេញ​វីដេអូ​មួយ បង្អួត​សមត្ថភាព​កងទ័ព​ការពារ​អាកាស​របស់ខ្លួន នៅមុន​ខួប​គម្រប់ ១០៤ ឆ្នាំ​នៃ​ការបង្កើត​ទ័ពអាកាស​

1476
ចែករម្លែក
  • 377
    Shares

ថ្ងៃកំណើត នៃ កងកម្លាំង ការពារ ដែនអាកាស រុស្ស៊ី នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃអាទិត្យ ទី ពីរ នៃ ខែមេសា ជា រៀងរាល់ឆ្នាំ ។ ការបង្កើត កងទ័ព ការពារ ដែនអាកាស នៅក្នុង ប្រទេស រុស្ស៊ី គឺ កើតឡើង តាំងពី ឆ្នាំ ១៩១៤ នៅពេល កងទ័ពអាកាស ដំបូង របស់ខ្លួន បានការ ពារ អតីត រដ្ឋធានី រុស្ស៊ី ឈ្មោះ សេន ភី ត ធឺ ស្បឺ ក ។

ក្រសួងការពារជាតិ រុស្ស៊ី បានចេញ ផ្សាយ វីដេអូ មួយ នៅលើ ឆា នែ ល YouTube ផ្លូវការ របស់ខ្លួន ដែល ពណ៌នា អំពី កម្លាំង ទាំងអស់ របស់ កងទ័ព ការពារ ដែនអាកាស រប ស់ ខ្លួន ដើម្បី ប្រារព្ធ ខួប លើក ទី ១០៤ ចាប់តាំងពី ការបង្កើត ។ វីដេអូ នេះ បង្ហាញ ពី ប្រព័ន្ធ ការពារ អាកាស ទំនើបៗ របស់ រុស្ស៊ី ដូចជា S-300, S-400 និង Pantsir-S1 ក៏ដូចជា សមាជិក កង ទ័ព ការពារ អាកាស កំពុង សម្តែង ការបាញ់ ការពារ ដែនអាកាស សាកល្បង ។

ទាហាន បច្ចេកវិជ្ជា រល ក វិទ្យុ ដែល បង្ហាញ ក្នុង វីដេអូ នេះ ត្រូវបាន បំពាក់ ដោយ ឧបករណ៍ ដូចជា “Nebo-M” និង “Podlet-K1” ដែល អាច រកឃើញ យន្ត ហោះ នៅ ចម្ងាយ ៦០០ គីឡូម៉ែត្រ និង នៅ កម្ពស់ ១០០ គីឡូម៉ែត្រ ។ យោងតាម ក្រសួងការពារជាតិ រុស្ស៊ី បានឱ្យដឹងថា រាល់ថ្ងៃ បុគ្គលិក យោធា ប្រមាណ ២.០០០ នាក់ បាន តាមដាន ដែនអាកាស របស់ ប្រទេស នេះ ដោយ រកឃើញ និង តាមដាន បំលាស់ ទី យន្តហោះ រហូតដល់ ទៅ ១.០០០ គ្រឿងក្នុង មួយថ្ងៃ ៕ ដោយ៖ កញ្ញាដាលីស

កងទ័ព ការពារ ដែនអាកាស រុស្ស៊ី បង្កើតឡើង តាំងពី ឆ្នាំ ១៩១៤

ទីតាំងផ្សាយពាណិជ្ជកម្ម