Home ព័ត៌មានជាតិ សន្តិសុខ ជាង​ម្នាក់​ឡើ...

ជាង​ម្នាក់​ឡើង​ផ្សារ​ដំបូលផ្ទះ​ធ្លាក់​កម្ទេច​ភ្លើង​លើ​ពូក​បណ្តាលឱ្យ​ឆាបឆេះ​បង្ក​ការភ្ញាក់ផ្អើល​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ជាង​ម្នាក់​ឡើង​ផ្សា​ដំបូលផ្ទះ​ធ្លាក់​កម្ទេច​ភ្លើង​លើ​ពូក​បណ្តាលឱ្យ​ឆាបឆេះ​ពូក​និង​សម្ភារ​ក្នុង​ផ្ទះល្វែង​មួយកន្លែង​ក្នុង​បុរី​សូ​នី​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវ​បេតុង​លេខ​៨១ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ជាងដែក​មួយក្រុម​បានមក​ជួសជុល​ផ្សា​ដំបូល​នៅ​ជាន់​ខាងលើ​ហើយ​បាន​ធ្លាក់​កម្ទេច​ផ្កាភ្លើង​លើ​ពូក​បណ្តាលឱ្យ​ឆេះ​ផ្សែងហុយ​ចេញពី​ជាន់​ខាងលើ ទើប​អ្នកជិតខាង​បាននាំគ្នា​ជួយ​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់ស្កាត់​។​តែដោយសារ​តែ​ភ្លើង​បាន​ឆេះ​នៅ​ជាន់​ខាងលើ​ធ្វើឱ្យ​ពួកគាត់​ពិបាក​យក​ទុយោ​ទឹក​និង​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ពន្លត់​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​ចេញទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ឱ្យ​រលត់​ជា​ស្ថាពរ​ទៅវិញ​នៅ​ម៉ោង​៤​និង​៤០​នាទី​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្នុងករណី​អគ្គិភ័យ​ខាងលើនេះ​មិន​បណ្តាលឱ្យមាន​អ្នកណាម្នាក់​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​មួយចំនួន​ប៉ុណ្ណោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​...

​ដោយ​:​រិ​ទ្ធ​/​ភ្នំពេញ​:...

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...