អាសូរ​ណាស់​ សូម​ម្ដាយ​ឪពុក​ទាំងឡាយ​ប្រុងប្រយ័ត្ន​!

1061
ចែករម្លែក

ដោយ: សាវរក្ស / ព្រៃវែង: ដោយសារតែ​ការធ្វេសប្រហែស​របស់​ម្ដាយ ឲ្យ​កន្លែង​ដែល​រំ​កូនតូច​ចូល​កាំ​ម៉ូតូ ហើយ​ចូល​ទាំង​កូនតូច​នោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨​ព្រឹក នៅ​ចំណុច​នៅ​ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទារក​ដែល​ស្លាប់​ឈ្មោះ អេង ម៉េង​ហ៊ួ ភេទ​ប្រុស អាយុ ១​ខែ​កន្លះ ឪពុក​ឈ្មោះ អូន អេង អាយុ​២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉េង នាត អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​ច្រក​ច្រប​ក់ ឃុំ​ជុប ស្រុ​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

​ប្រភព​បញ្ជាក់ថា មូលហេតុ គឺ​ម្តាយ​ខ្វះ​ការប្រុងប្រយ័ត្ន ដែល​បណ្តាល​ឲ្យ​កន្សែង​ដែល​កំពុង​រំ​កូន​ចូល​កាំ​ម៉ូតូ​ចូល​ទាំង​កូន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម