ដោយៈសាវរក្ស/ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។កាលពីយប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២០នៅត្រង់ចំណុចភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យ៤នាក់នោះ ទី១-ឈ្មោះ អ៊ុន ថា ភេទប្រុស អាយុ៣៩ឆ្នាំនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។ទី២-ឈ្មោះ ម៉ាន ផានិត ភេទប្រុស អាយុ៣១ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។ទី៣-ឈ្មោះ ប្រិយ ចាន់ណារ៉េត ភេទប្រុស អាយុ៤១ ឆ្នាំនៅភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោកគោក។ទី៤-ឈ្មោះ រឿន ឆៃ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ចំពោះសម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូចនិងដាវកែច្នៃចំនួន១ដើម។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕S/