Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចុះបង្រ្កាបនិ...

ចុះបង្រ្កាបនិងដកបង្គោលរបងរំលោភយកដីរដ្ឋខុសច្បាប់នៅភូមិពូរ៉ាង ឃុំ សែនមនោរម្យ ខេត្ត មណ្ឌលគិរី

ដោយៈដេប៉ូ/មណ្ឌលគិរីៈបង្គោលចម្រុះជាច្រើនដើមត្រូវបានអាជ្ញាធរប្រចាំនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់មន្រ្តីនៃ​ក្រសួងបរិស្ថានបានចុះដកនិងកម្ទេចចោលជាច្រើនដើមបន្ទាប់ពីជនខិលខូចធ្វើការលបលួចដាំរំលោភយកដីរដ្ឋដោយខុសច្បាប់រួចមក។

          ជាមួយការចុះដកបង្គោលនេះដែរត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានគឺ លោក នេត្រ ភក្ត្រាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចុះពិនិត្យ ដោយផ្ទាល់នៃបង្គោលរបងដែលបោះរំលោភបំពានយកដីរដ្ឋនេះ លោកបានធ្វើការព្រមានដល់ជនដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះថានឹងសើបអង្កេតដើម្បីធ្វើការផ្តន្ទាទោសផ្លូវច្បាប់នាថ្ងៃខាងមុខ។

          ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានខណៈពេលដែលដឹកនាំក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២០  កន្លង​មកបានឱ្យដឹងថា​បើទោះជាក្រសួង​ខិតខំទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការទន្ទ្រានដី​រដ្ឋ ក៏នៅមានជនខិល​ខូចមួយចំនួន បាន​ឆ្លៀត​​ឱកាស​លួច​បោះបង្គោល​របង​ ដើម្បី​ទន្ទ្រាន​កាន់​កាប់​ដីរដ្ឋ​ និងដីតំបន់ការពារ​ដោយ​ខុស​ច្បាប់ផងដែរ ដែលករណីនេះ ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើជនទាំងនោះដោយ​មិន​លើកលែង​នោះទេ​។

ពាក់ព័ន្ធនឹងការចុះបង្រ្កាបការបោះបង្គោលខុសច្បាប់នេះដែរលោករដ្ឋលេខាធិការបានបញ្ជាក់ថា “ពេលនេះ យើងឃើញមានការ​បោះបង្គោលរបងមួយចំនួន ដែលទន្ទ្រាន​កាន់​កាប់​ដោយ​ខុសច្បាប់​​នៅ​ចំណុចភូមិពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុកអូររាំង យើង​កំពុងតែធ្វើការ​ស៊ើប​អង្កេត​ស្វែង​រកថា​តើនណារ​ជាអ្នកដែលបោះ​បង្គោល​នៅកន្លែងហ្នឹង ដើម្បីយើងអនុវត្ត​ទៅតាមច្បាប់»។

          ជាមួយគ្នានេះលោករដ្ឋលេខាធិការបានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ព្រោះថាវា​ជាសកម្មភាព​ខុស​ច្បាប់​ ហើយ​​ក្រសួងនឹងអនុវត្​តច្បាប់ដោយមិនលើកលែងចំពោះជនទាំងឡាយ​ណា​ដែលបំពាន​នេះសោះឡើយ។

គួរបញ្ជាក់ថាក្នុងការចុះពិនិត្យនិងសកម្មភាពបោះបង្គោលរបងខុសច្បាប់នេះដែរមន្រ្តីមូលដ្ឋាននិងមន្ត្រីក្រសួង​បរិស្ថាន បាន​ដក​បង្គោល​របង​ឈើ​ និងថ្ម​ ដែលហ៊ុំព័ទ្ធដីដោយ​ខុសច្បាប់​ នៅចំណុច​ភូមិពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុកអូររាំង ខេត្ត​មណ្ឌល​គិរី ប្រមាណ​ជិត១០០ដើមនិងបង្គោលដែលនៅសេសសល់នឹងធ្វើការដក​បន្ថែមទៀត​នៅពេលក្រោយ។

បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្ស​នៃក្រសួងបរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំពេញតួនាទីជាឆ្នាំព្រៃ​ការពារ​និងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦ កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់​ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។

          ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថាមានចំនួន ៦ កន្លែង មានផ្ទៃដី​សរុបប្រមាណ ១ លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឦសាន។

លោករដ្ឋលេខា ធិការបានឱ្យដឹងដែរថានៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារ​ធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤ នាក់ដែល​ចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។

យ៉ាងណាក្តីលោកបានថ្លែងផងថា”មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយ​ក្នុងនោះមានទាំងវិធីសាស្ត្រថ្មើជើង ម៉ូតូ និងរថយន្ត និងមានការប្រមូល​ទិន្នន័យ​ព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការចុះល្បាតក៏មានការសហការចូល​រួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូល​រួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។   

          យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២០មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុង​តំបន់ការពារធម្មជាតិចំនួន២៩៩៥ លើកដោយបានបង្ក្រាបបទល្មើសធនធាន​ធម្មជាតិបានចំនួន ១៥២៨ ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការ​ចំនួន ៨៤ ករណី ពិន័យអន្តរការណ៍ចំនួន ២៦ ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយន្តចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...