Home ព័ត៌មានជាតិ សន្តិសុខ ​អនុប្រធាន​ភូ...

​អនុប្រធាន​ភូមិ​ម្នាក់​លង់ទឹក​ស្លាប់​នៅពេល​ទៅ​ដាក់មង​នៅ​បឹង​ក្រោយ​ផ្ទះ​

រិ​ទ្ធិ​សែន​/​ខេត្តពោធិ៍សាត់​:​អនុប្រធាន​ភូមិ​ម្នាក់​បាន​លង់ទឹក​ស្លាប់​គ្រា​ដែល​គាត់​ទៅ​ដាក់មង ដើម្បី​ចាប់​ត្រី​នៅ​ទឹក​បឹង​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៧០​ម៉ែត្រ​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ទឹក​បឹង​រូង ស្ថិតនៅ​ភូមិ​សំ​សាន្ដ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ នៃ​ខេត្តពោធិ៍សាត់ ។​

​ប្រភពពី​អ្នកភូមិ​បានឱ្យដឹងថា​ជន​ដែល​លង់ទឹក​ស្លាប់​នេះ​ឈ្មោះ​សួន​វឿន​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំមាន​តួនាទី​ជា​អនុ​ប្រធានភូមិ​សំ​សាន្ត​និង​មាននៅ​ភូមិ​ឃុំ​កើតហេតុ​។​ដោយសារ​ជនរងគ្រោះ​ទៅ​ដាក់មង​ដើម្បី​ចាប់​ត្រី​នៅក្នុង​ទឹក​បឹង​។​កូនៗ​ដោយមាន​ការសង្ស័យ​បាត់​ឪពុក​យូរ​មិនឃើញ​មក​ផ្ទះ​វិញ​បាននាំគ្នា​ទៅរក​ក៏​ឃើញ​លង់ទឹក​ស្លាប់​នៅក្នុង​បាត់ទៅហើយ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​។​សូមបញ្ជាក់ថា​ត្រឹមតែ​រយៈពេល​២​ថ្ងៃ​នៅក្នុង​ខេត្តពោធិ៍សាត់​កើតមាន​ករណី​លង់ទឹក​បណ្ដាលឱ្យ​មនុស្ស ២ នាក់​បាន​ស្លាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...