ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​

ដោយៈ រ៉ូ​ហ្សា /
​កណ្តាលៈ
ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរ​សើ​ជើងឯក ថ្នាក់​ខេត្តកណ្តាល ២០២០ បាន​រកឃើញ​កីឡាករ​ជើង​ខ្លាំង វ័យចាស់ និង​ក្រុម​កីឡាករ​យុវជន បន្ទាប់ពី​ចំណាយពេល ៤ ថ្ងៃ ដើម្បី​ចម្រាញ់​រក​កីឡាករ មាន​សមត្ថភាព តំណាង​ឲ្យ​ខេត្តកណ្តាល ទៅ​ចូលរួម​ការប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីលានកីឡា​ប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។​

​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​

​នៅក្នុង​ឱកាស​បិទ​ការប្រកួត​កីឡា ប៉េតង់​ជ្រើសរ​សើ​ជើងឯក​ថ្នាក់​ខេត្ត ២០២០ នា​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម ប្រគល់​ជ័យលាភី​ដល់ ក្រុម​កីឡាករ​ប៉េតង់ ពី​សំណាក់​លោក ម៉ម ប៉ូ​លី អនុប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្តកណ្តាល តំណាង​ឲ្យ​ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្តកណ្តាល និង​អ្នកតំណាង​ក្លិប​។​

​លោក ព​ជ្រ ណា​រ៉េត អនុប្រធាន​ការិយាល័យ ខេត្តកណ្តាល បាន​រាយការណ៍​ថាៈ ការប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” នេះ មាន​រយៈពេល ៤ ថ្ងៃ ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ក្រុម​ចូលរួម ចំនួន ១៣ ក្រុម ក្នុងនោះ ក្រុមយុវជន​មាន ៧ ក្រុម លើ​វិញ្ញាសា ៣​នាក់​ទល់នឹង​៣​នាក់ មាន​កីឡាករ ចំនួន​២៨​នាក់ ចំណែក​ក្រុមយុវជន មាន ៦ ក្រុម លើ​វិញ្ញាសា ៣​នាក់​ទល់នឹង​៣​នាក់ មាន​កីឡាករ ចំនួន​២៤​នាក់ សរុប​៥២​នាក់​។​

​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​

​លោក ម៉ម ប៉ូ​លី បាន​មានប្រសាសន៍ថាៈ ការប្រកួត នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញថា វិស័យ​កីឡា​ខេត្តកណ្តាល មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការរីកចម្រើន​នេះ គឺ​បានមកពី​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​លោក​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ ដែល​បាន​ខិតខំ​គាំទ្រ យ៉ាង​ពេញទំហឹង ទាំង​ផ្នែក​ស្មារតី សម្ភារ និង​ថវិកា ក្នុងនោះ​ដែល​ការិយាល័យ អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក៏បាន​យកចិត្តទុកដាក់ រៀបចំ​ផែនការ​សកម្មភាព ជា​អាទិភាព ដែល​ផ្តោតលើ​សក្តានុពល និង​ធនធាន (​អត្ត​ព​លិ​ក​កីឡាករ​) លើ​ប្រភេទ​កីឡា ដែលមាន​នៅក្នុង​ខេត្ត​។​

​លោក​បាន​បន្តថាៈ ដោយឡែក ក្រុម​ដែល​មិន​បានទទួល​ជ័យជម្នះ ក្នុងឱកាស​នេះ ពេល​ត្រឡប់​ទៅវិញ ត្រូវខិតខំ​ហ្វឹកហាត់​បន្ត ដើម្បី​ប្រកួត​ដណ្តើម យកជ័យ​ជម្នះ នៅ​ឆ្នាំក្រោយ​ទៀត​។ ចំពោះ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ នាពេលនេះ ត្រូវ​ស្គា​ល់ពី​ភារកិច្ច​របស់ខ្លួន នឹង​ធ្វើជា​តំណាង ឱ្យ​កីឡា​ប៉េតង់ ខេត្តកណ្តាល ដើម្បី​ទៅ​ចូលរួម ក្នុងការ​ប្រកួត​កីឡា ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” ឆ្នាំ​២០២០ ដែល​រៀបចំ​ដោយ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នៅ​រាជធានី​ភ្នំពេញ នាពេលខាងមុខ ៕​/V

​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​
​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​
​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​
​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​
​ខេត្តកណ្តាល រកឃើញ​ជើង​ខ្លាំង ត្រៀម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...