ដោយ:អង្គរតូច/សៀមរាបៈព្រះសង្ឃមួយអង្គបានសុគតពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកពេលនិមន្តឆ្លងថ្នល់។ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ឯក ជី បេងជន បានឱ្យដឹងថា រថយន្តបង្កម៉ាក Revo ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2C-0017 បើកបរដោយឈ្មោៈ សំ ធី ភេទប្រុស អាយុ៥៦ រស់នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច។
រថយន្តបានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់បម្រុងកាក់រថយន្តជិះ ត្រឡប់ទៅខេត្តសៀមរាវិញបណ្តាលឱ្យសុគតពេលបញ្ជូនដល់មន្ទីរពេទ្យ ។
លោកបន្តថា ព្រះសង្ឃព្រះនាម សាង សុធា ព្រះជន្ម ៦៨ ព្រះវស្សា គង់នៅវត្តចន្លោង សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ មូលហេតុ ព្រះសង្ឃនិមន្ត ឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើករថយន្តបើកមានល្បឿនលឿន។ចំណែកវត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដើម្បីចាត់ការតាមនីតិវិធី៕S/Ha