Home ព័ត៌មានអន្តរជាតិ បៃ​ដិន នាំមុខ...

បៃ​ដិន នាំមុខ​ត្រាំ​១៤​ពិន្ទុ នៅពេល​ពលរដ្ឋ​អាម៉េរិក​បី​ភាគ​បួន​និយាយថា លោក​ប្រធានាធិបតី​អាច​បញ្ចៀស​វីរុស​កូរ៉ូណា​បាន​បើ​…

​ត្រឹម​ថ្ងៃ​៤​តុលា​នេះ លោកចូ បៃ​ដិន បាន​មាន​សំឡេង​នាំ​មុខដាច់​នៅក្នុង​ការប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី នេះ​បើ​យោង​តាម​ការស្ទង់មតិ​ថ្មី​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ភ្លាម​ក្រោយ​អ្នក​បេក្ខជន​​ប្រធានាធិបតី​ទាំងពីរ​បាន​ចូលរួម​ជជែក​ដេញដោល​គ្នា​ដោយ​ផ្ទាល់​ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន​។​

​ក្នុង​ការស្ទង់មតិ​ដោយ​សារព័ត៌មាន​NBC News/Wall Street Journal ដែល​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ​ទី​០៤​តុលា បង្ហាញថា ប្រជាជន​អាម៉េរិក​៥៤​ភាគរយ​គាំទ្រ​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ (​បៃ​ដិន​)​និង​មាន​តែ​៣៩​ភាគរយ​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ដែល​ជា​តំណាង​គណបក្ស​សាធារណរដ្ឋ​។​

​ពលរដ្ឋ​អាម៉េរិក​ភាគច្រើន​ក៏​គិតថា លោក​ប្រធានាធិបតី​អាច​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​ដ៏​អាក្រក់​ដូច​សព្វថ្ងៃ ប្រសិន​បើ​លោក​បាន​ចាត់វិធានការ​ហ្មត់ចត់ នេះ​បើ​តាម​ការស្ទង់មតិ​របស់​សារ​​ព័ត៌មាន​Reuters/Ipsos ដែល​ក៏​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ​។​

​ហើយ​ការស្ទង់មតិ​​ទី​៣​ដោយ​ABC News/Ipsos​កាលពី​ថ្ងៃ​សុក្រ​និង​សៅរ៍​សប្តាហ៍​មុន តែ​ទើប​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ បាន​រកឃើញថា ជនជាតិ​អាម៉េរិក​៧២​ភាគរយ​បាន​គិតថា លោក​ប្រធានាធិបតី​ មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការឆ្លង​វីរុស​ឲ្យខ្លាំងក្លា​ល្មម​នៅឡើយ​ទេ ព្រមទាំង​មិន​មាន​ការប្រយ័ត្នប្រយែង​ឲ្យ​សម​ស្រប​ចំពោះ​សុខភាព​ផ្ទាល់​របស់​លោក​ទៀតផង​។​

​សូមបញ្ជាក់​ថា លោក​ប្រធានាធិបតី​ត្រាំ​តែង​បដិសេធ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​លោក​និង​បាន​វាយប្រហារ​គូប្រជែង ចូ បៃ​ដិន ចំពោះ​ការពាក់​ម៉ាស់​ការពារ​វីរុស សូម្បី​វីរុស​កូរ៉ូណា​​បាន​ចម្លង​ប្រជាជន​អាម៉េរិក​រាប់លាន​នាក់​និង​បាន​បង្ខំ​ឲ្យ​បិទ​ក្រុមហ៊ុន​អាជីវកម្ម ព្រម​ទាំង​សាលារៀន​ជាទូទៅ​ក្តី​។​

​ត្រាំ អាយុ​៧៤​ឆ្នាំ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យោធា​មួយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយ​លោក​បាន​ប្រកាសថា លោក​និង​ភរិយា​បាន​ឆ្លងកូវី​ដ​១៩​។​

​ឥឡូវ គូប្រជែង ចូ បៃ​ដិន បន្ត​ធ្វើ​យុទ្ធនាការ​តែឯង ហើយ​ផ្តោតលើ​ចម្លើយ​តប​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩ នៅពេល​ប្រធានាធិបតី ត្រាំ កំពុង​ដេកពេទ្យ​។​លោកបៃ​ដិន ដែល​បាន​ចូលរួម​ជជែក​ដេញ​ដោយផ្ទាល់​​ជាមួយ​ត្រាំ​កាលពី​សប្តាហ៍​មុន បាន​ធ្វើតេស្តអវិជ្ជ​មាន​កូវី​ដ​១៩​ជា​ថ្មី​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ធ្វើតេស្ត២​លើក​កាលពី​ថ្ងៃ​សុក្រ​ទាំង​ភិតភ័យ នៅ​មួយថ្ងៃ​បន្ទាប់​ពី​ត្រាំ​ប្រកាស​ថា​លោក​មានកូ​វីដ​១៩៕ប្រែសម្រួល៖វាសនា/Ha

​បៃ​ដិន មាន​សម្លេង​គាំទ្រ​នាំមុខ​ត្រាំ ក្នុង​ការស្ទង់មតិ​ដោយ​អង្គការ​សារព័ត៌មាន​ជាច្រើន នៅពេល​មិន​ដល់​មួយ​ខែ​ផង​មុន​ការបោះឆ្នោត​ថ្ងៃ​០៣​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...