Home កីឡា ​ក្រុមកីឡា​អត...

​ក្រុមកីឡា​អត្តពលកម្ម​កម្ពុជា បោះជំរំ​ហ្វឹកហាត់ពីរថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ

ដោយៈ រ៉ូ​ហ្សា / ​ភ្នំពេញៈ សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បាន​បោះជំរំ​ហ្វឹកហាត់ នៅ​ខេត្ត​ព្រះសីហនុរយៈពេល ២ ថ្ងៃ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សាមុត សមាជិក​ប្រតិបត្តិ របស់​សហព័ន្ធ និង​មានការ​អញ្ជើញ ចូលរួម​ជាមួយ អ្នកជំនាញ កីឡាអត្តពលកម្ម សហរដ្ឋអាម៉េរិក កញ្ញា Summer Solstice Thomas ។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការ​បោះជំរំ​ហ្វឹកហាត់​នេះ មាន​កីឡាករ​-​កីឡាការិនី ឈុត​ធំ និង​ថ្នាល ព្រមទាំង​អ្នកដឹកនាំ សរុប​ចំនួន ៣៨ នាក់ ធ្វើឡើង​ដើម្បី​ចែករម្លែក បទពិសោធន៍​ឲ្យ​គ្នា ទៅវិញទៅមក ជាពិសេស កញ្ញា Summer Solstice Thomas មក​ប្រទេស​កម្ពុជា លើក​នេះ ក្នុង​គោលបំណង ជួយ​អភិឌ្ឍន៍ កីឡាអត្តពលកម្ម​កម្ពុ​ជា ឲ្យ​មាន​ភាព​រីកចម្រើន ហើយ​កញ្ញា ផ្តល់​បទពិសោធន៍ ដែល​ធ្លាប់ជា​កីឡាការិនី ចូលរួម​ព្រឹត្តិការណ៍​ផ្សេងៗ ជូន​ក្រុម​កីឡាករ​- កីឡាការិនី​កម្ពុជា ជាពិសេស​កញ្ញា ចង់បង្ហាញ​ក្នុងនាម កីឡាអត្តពលកម្ម ដល់​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​។​

​លោក​បាន​បន្តថាៈ ការ​បោះជំរំ​ហ្វឹកហាត់ លើក​នេះ ដោយមាន​ការអនុញ្ញាត ពី​លោក អ៊ុក សិទ្ធិ​ជាតិ សហព័ន្ធ​ខ្មែរ កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បានចង្អុលបង្ហាញ ដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី ឈុត​ធំ និង​ថ្នាល ជួបជុំគ្នា ក្នុង​ប្រភេទ​កីឡា​តែមួយ និង​រឹតចំណង​សាមគ្គីភាព មិត្តភាព របស់​ក្រុម​អត្ត​ព​លិ​ក អត្តពលកម្ម​៕​/V/សរន

ក្រុមកីឡា​អត្តពលកម្ម​កម្ពុជា បោះជំរំ​ហ្វឹកហាត់ រយៈពេល ២ ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ
​ក្រុមកីឡា​អត្តពលកម្ម​កម្ពុជា បោះជំរំ​ហ្វឹកហាត់ រយៈពេល ២ ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ
​ក្រុមកីឡា​អត្តពលកម្ម​កម្ពុជា បោះជំរំ​ហ្វឹកហាត់ រយៈពេល ២ ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ
​ក្រុមកីឡា​អត្តពលកម្ម​កម្ពុជា បោះជំរំ​ហ្វឹកហាត់ រយៈពេល ២ ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...