Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​ពីរ​គ...

​រថយន្ត​ពីរ​គ្រឿង បើ​កជែងគ្នា ទៅបុក​ជាមួយ​ម៉ូតូ បណ្តាលឲ្យ​ស្លាប់បុរស​ម្នាក់

ដោយៈ​អង្គរតូច / សៀមរាបៈ បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់ បាន​ស្លាប់ ដោយសារ​រថយន្ត ពីរ​គ្រឿងបើក​វ៉ា​ជែង​គ្នា ហើយ​បាន​បុក​ជាមួយ​ម៉ូតូ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៦៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣-៤ ស្ថិតនៅ​ក្នុងភូមិ​ចំបក់​ហែ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​អធិការនគរបាល ស្រុក​ក្រឡាញ់ លោក​វរសេនីយ៍ ឯក ជឺ បេង​ជន បានអោយដឹងថាៈ មុន​កើតហេតុ​រថយន្ត ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) ពណ៌​ស ពាក់​ផ្លាកលេខ សៀមរាប 2C.8768 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​គេ​មិន​ស្គាល់​អត្ដ​សញ្ញាណ ក្នុងទិសដៅ​ពី​ខាងជើង​ទៅខាង​ត្បូង ។ រថយន្ត​នោះ បាន​បើក​ឡើង​វ៉ា​ជែង​រថយន្ត ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AT.1095 បើកបរ​ដោយ​ឈ្មោះ អ៊​ង ស៊ា​ង​ទី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ក្នុងទិសដៅ​ស្របគ្នា​។ ក្នុងពេល​វ៉ា​ជែង រថយន្ត​នោះបាន​បុក​ម៉ូតូ ម៉ាក YAMAHA R15 ពាក់​ផ្លាក​លេខ សៀមរាប 1AG.1246 បើកបរ​ដោយ​ឈ្មោះ ប៉ែន វែ​ន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅ​ពី​ខាង​ត្បួ​ង ទៅខាង​ជើង បណ្តាលឲ្យ​ស្លាប់ ។ ក្រោយ​បុក​ម៉ូតូ​ហើយ រថយន្ត​នោះក៏បាន​បុក​រថយន្ត ម៉ាក​សាំង​យ៉ុង ខាងលើ បណ្តាលឲ្យ​រថយន្ត​សាំង​យ៉ុង ធ្លាក់​ទៅក្នុង​ស្នាមភ្លោះ​។ អ្នកបើកបរ​រថយន្ត ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) បាន​គេចខ្លួនបាត់ ក្រោយពេល​បង្កហេតុ ។​

​លោក​អធិការ បានបញ្ជាក់​ថាៈ ក្នុង​ហេតុការណ៍​នេះ បង្ក​ឱ្យ​ខូចខាត​រថយន្ត​ធ្ងន់ ២ គ្រឿង និង​ម៉ូតូ ១ គ្រឿង​។ មូលហេតុ​គ្រោះថ្នាក់ បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ មាន​ល្បឿន​លឿន​។ អ្នកបើករថយន្ត ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) បើក​ឡើង​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​។ រថយន្ត​ទាំង ២ គ្រឿង និង​ម៉ូតូ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ តាម​នីតិវីធី​៕​/V/Ha

យុវជនរងគ្រោះ ឈ្មោះ ប៉ែន វែ​ន ជាអ្នកបើកម៉ូតូ អាយុ ២៤ ឆ្នាំ
រថយន្តបង្កហេតុ ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) ពណ៌​ស ពាក់​ផ្លាកលេខ សៀមរាប 2C.8768
រថយន្តរងគ្រោះ ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT.1095
រថយន្តរងគ្រោះ ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT.1095
ម៉ូតូរបស់យុវជនរងគ្រោះ ម៉ាក YAMAHA R15 ពាក់​ស្លាក​លេខ សៀមរាប 1AG.1246

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular