Home ព័ត៌មានជាតិ នយោបាយ ​ព្រះមហាក្សត្...

​ព្រះមហាក្សត្រ​ខ្មែរ​អំពាវនាវ​ឲ្យ​ប្រជានុរាស្ត្រ​ប្រកាន់ខ្ជាប់​វិធានការ​ថែ​សុខភាព​ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩ ទៅក្នុងសហគមន៍​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈដ៏​ខ្ពង់​ខ្ពស់បំផុត​បានធ្វើកា​រ​អំពាវនាវ​ឲ្យ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ប្រកាន់ខ្ជាប់​វិធានការ​ថែ​សុខភាព​ដើម្បី​កុំ​ឲ្យ​កូ​វីដ​រាលដាល​ដល់​សហគមន៍។ការអំពាវនាវ​នេះ​ធ្វើឡើងនៅក្នុង​ព្រះរាជសារ​ក្នុងឱកាស​នៃ​ការបើកប​វេស​នាកាល​សម័យប្រជុំ​លើក​ទី៥ នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ ទី​៥ខែតុលា ឆ្នាំ​២០២០​នេះ​។

​ក្នុង​ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ ក្រៅពី​កិច្ចការ​រាជរដ្ឋាភិបាល​និង​កិច្ច​រដ្ឋសភា ​ព្រះមហាក្សត្រ​ក៏មាន​ព្រះរាជបន្ទូល​ព្រួយព្រះទ័យ​អំពី​ជំងឺ​កូ​វីដ​១៩​ផងដែរ។​តាមរយៈ​ព្រះរាជសារ​ព្រះករុណា​ជា​ម្ចាស់ជីវិត​លើ​ត្បួ​ង ​ទ្រង់មាន​ព្រះរាជឱង្ការ​ទៅកាន់​ប្រជានុរាស្ត្រ​ថា​៖«​ឆ្លៀតឱកាស​នេះ​ក្នុងអំឡុង​ពិភពលោក​ទាំងមូល​កំពុង​អូសបន្លាយ​ការរង​គ្រោះ​នៃ​ជំងឺ​កូ​វីដ​-១៩​ គួរ​ឲ្យ​ព្រួយបារម្ភ​ ដែល​មិនមាន​សញ្ញាណ​ថមថយ​នៅឡើយ ​ខ្ញុំ​សូម​ឲ្យ​ជនរួមជាតិ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធាន​ថែ​សុខភាព​ទាំងឡាយ​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ឲ្យ​ព្រះរាជាណាចក្រ​យើង​ចៀសវាង​ឲ្យ​បាន​ពី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​»​។​

​គួរបញ្ជាក់​ជូន​ថា ​គិត​ត្រឹម​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ​២០២០ នេះ​នៅ​កម្ពុជា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​២៨០​នាក់ ​តែ​បានជា​សះស្បើយ​២៧៥​នាក់​ហើយ​ ខណៈ​៥​នាក់​ទៀតកំពុងសម្រាក​ព្យាបាល​។​យ៉ាងណាក៏ដោយ ​ក្រសួងសុខាភិបាល​បានប្រកាសថា ​មកដល់ពេលនេះ​កម្ពុជា​មិនទាន់មាន​ការឆ្លង​ជា​សហគមន៍​នៅឡើយ​ទេ ។​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​គឺជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ស្ទើរតែ​ទាំងអស់ ៕ BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...