ប្រញាប់​ចេញដំណើរ​ទៅ​ស្រុក ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំង​ប្តី​ប្រពន្ធ​

1354
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ហួសហេតុ​ពេក​ហើយ បើកភ្នែក​ឡើង​ស្លាប់ចោល​កូនចៅ​ទាំង​មិនបាន​ផ្តែផ្តាំ​អ្វី​បន្តិច នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឲ្យ​បុរស ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​បំផុត នៅលើ​ផ្លូវជាតិ​លេខ​៤​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២០៨​និង​២០៩ ជិត​រង្វង់​មូល​រាម​ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ 9781 ទិសដៅ​ចេញពី​ក្រុងព្រះសីហនុ មកដល់​ចំណុចកើតហេតុ​បាន បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​០១​គ្រឿង ដែល​បែក​កង់​ហើយ​កំពុង​ចត​ឈប់ ដើម្បី​ប្តូ​រកង់​នៅលើ​ចិញ្ចើមថ្នល់ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជា​ក់ថា រថយន្ត​ដែល​ឈប់​ប្តូ​រកង់​នេះ មិនមាន​ដាក់​សញ្ញា​បង្ហាញ​ពីក្រោយ រថយន្ត​នេះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 3259 (​អ្នកបើកបរ​គេច​បាត់​)​។​

​ភាគី​ខាង​ម៉ូតូ​ចំនួន​២​នាក់​ស្លាប់​នៅនឹងកន្លែង រួមមាន ទី​១.​ឈ្មោះ សាន់ ម៉ាន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​អ្នកបើកបរ​(​ត្រូវជា​ប្តី​) និង​ទី​២. ឈ្មោះ ឃុ​ត លួ​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​អ្នករួមដំណើរ​ពីក្រោយ​(​ជា​ប្រពន្ធ​)​។ ជនរងគ្រោះ​អ្នក​ទាំងពីរ​នាក់ មាន​មុខរបរ​កម្មក​រ​សំណង់ មាន​ទីលំនៅ​ភូមិ​ល្អាង​ឃុំ​ល្អាង​ស្រុក​ដងទង់​ខេត្តកំពត​។

​បច្ចុប្បន្ន​សាកសព​ទាំងពីរ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​យកមក​រក្សាទុក នៅ​នគរបាល​ស្រុក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម