Home ព័ត៌មានជាតិ សង្គម អភិបាលខេត្តដឹ...

អភិបាលខេត្តដឹកនាំការធ្វើអនា ម័យសម្អាតក្រុងបាត់ដំបងក្នុងទិវាទេសចរណ៍ពិភពលោកស្អាតលើកទី៣

ដោយ:គ្រញូង/បាត់ដំបង ៖ នៅទីលាននាគសន្តិភាពស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងកាលពីព្រឹកព្រលឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោកងួន រតនៈ
អភិបាលខេត្តបានដឹកនាំមន្ត្រីរាជការមន្ទីរនានា អង្គភាពប្រដាប់អាវុធទាំងបីប្រភេទព្រមទាំងសិស្សុានុសិស្សយុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្តយុវជនស.ស.យ.កជាច្រើនរយនាក់ចូលរួមធ្វើពលកម្ម បោសសម្អាតសម្រាមតាមដងផ្លូវទីសាធារណ:ក្នុងទិវាទេសចរណ័ពិភពលោកក្រោមប្រធានបទ”ទេសចរណ៍និងការអភិវឌ្ឍជនបទ”។

លោក អ៊ុក អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថាខេត្តបាត់ដំបងជាខេត្តមួយស្រស់ប្រិមប្រីយមានសភាពទាក់ទាញសមជាខេត្តមួយល្អសម្រាប់ការរស់នៅ សម្រាប់បំពេញការងារនិងទស្សនាមានវិសាលភាពផ្ទៃដីសម្បូរដោយភោគទ្រព្យ វប្បធម៌ជាតិជាច្រើន។ មានសក្តានុពលផ្នែកវិស័យទេសចរណ៍យ៉ាងសំខាន់ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្ត លំហែ ស្រាវជ្រាវជាច្រើនពីមួយឆ្នាំទៅ១ឆ្នាំរួមចំណែកកាត់បន្ថយភាពក្រីក្រ។ខេត្តបាត់ដំបងជាខេត្តមួុយមានសន្តិសុខ សណ្តាប់
ធ្នាប់ផ្ទៃក្នុងល្អប្រសើរ។រដ្ឋបាលខេត្តបានជម្រុញផ្សាភ្ជាប់ផ្លូវទៅកាន់តំបន់ជាច្រើនជាពិសេសឲ្យភ្ញៀបស្នាក់នៅដោយផាសុកភាពនិងសប្បាយរីករាយដើម្បីដើរកម្សាន្តតំបន់ទេសចរណ៍ទាំងចាស់ទាំងថ្មីនិងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងខេត្តរបស់យើងទាំងមូល។

លោកប្រធានទេសចរណ៍បានបន្តថា ក្រុងបាត់ដំបងជាប់ជ័យលាភីជាទីក្រុងស្អាតទាំងកម្ពុជានិងអាស៊ានហើយក៍ជាខេត្តមួយមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើនជាងគេក្នុងពេលសម្រាកបុណ្យទាននានា។

បន្ទាប់មកលោក ងួន រតនៈ អភិបាលខេត្តបានមានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឪកាសអបអរសាទរទិវាទេសចរណ័ពិភពលោកក្រោមប្រធានបទ”ទេសចរណ៍និងការអភិវឌ្ឍជនបទ”ដោយសង្កត់ធ្ងន់ថាចាប់ពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្នកម្ពុជាក៍ដូចជាប្រទេសនានាក្នុងពភពលោកបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ផងដែរ។ស្ថិតក្នុងកាល:ទេស:ដ៍លំបាកនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយះគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានសហការជាមួយអង្គការសុខភាពពិភពលោកនិងភាគីពាក់ព័ន្ធផ្សេងៗទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រ
ចិត្តក៍ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។

បន្តបានបែងចែកកម្លាំងតាមផែនទាំង១២ចុះធ្វើពលកម្មនៅខាងលិចស្ទឹងនិងខាងកើតស្ទឹងសង្កែដើម្បីធ្វើអនាម័យសម្អាតបរិស្ថានដែលដឹកនាំដោយអភិបាលខេត្ត​អភិ​បាលរងខេត្ត នាយករដ្ឋបាលខេត្តនិងមានការចូលរួមពីក្រុមហ៊ុនដឹកសម្រាមស៊ិនទ្រីនិងក្រុមហ៊ុនលៀប លឹមផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...