Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​និយាយថា​” យើង​យក​ឈ្នះ​ជា​ថ្មី​លើ​ជំងឺ​ឆ្លងកូវី​ដ “

​នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ន​( Jacinda Ardern )​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​០៥​ខែ​តុលា​ថា នូវែ​លសេ​ឡង់​បានត​ស៊ូយកឈ្នះ​ជាថ្មី​លើ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​បាន​ប្រកាសថា​ការ​រឹត​​បន្តឹង​នៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​នឹង​ត្រូវបាន​បន្ធូរបន្ថយ បន្ទាប់​ពី​ការផ្ទុះ​វីរុស​ជា​លើក​ទី​២​ត្រូវ​បាន​ទប់ស្កាត់​។​

​វីរុស​នេះ​ត្រូវបាន​ជឿថា​ត្រូវបាន​ទប់ស្កាត់បាន កាលពី​ចុងខែ​ឧសភា បន្ទាប់ពី​មាន​ការបិទ​ប្រទេស​ដ៏​តឹងរ៉ឹង​ដែលនាំឱ្យ​នូវែ​លសេ​ឡង់​មិន​ការឆ្លង​ក្នុង​សហគមន៍​រយៈពេល​១០២ ថ្ងៃ​។​

​ប៉ុន្តែ​ការឆ្លង​ជា​ចង្កោម​ជាថ្មី​បាន​កើតឡើង​នៅ​ទីក្រុង​អូកលែន កាលពី​ខែ​សីហា​ដែល​បង្ខំ​ឱ្យ​ទីក្រុង​ដែល​មាន​ប្រជាជន​១,៥ លាន​នាក់​នេះ ត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត ៣ សប្តាហ៍​។​

​ដោយ​គ្មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​បញ្ជាក់​នៅ​ទីក្រុង​អូកលែន អស់​រយៈពេល​១២ ថ្ងៃ​លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន បាន​និយាយថា​នៅ​ថ្ងៃ​ចន្ទ​នេះ ថា​វីរុស​នេះ​ឥឡូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​និង​អបអរ​​សាទរ​ចំពោះ​ប្រជាជន​ដែល​បាន​ឆ្លង​ផុត​ការបិទ​ខ្ទប់​ជា​លើក​ទី​២ ។​

​នូវែ​លសេ​ឡង់​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​តែ​ចំនួន​២៥ នាក់​ប៉ុណ្ណោះ​ក្នុង​ចំនួន​ប្រជាជន​៥ លាន​នាក់​របស់​ខ្លួន​និង​កំពុង​នៅសល់​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​៤០​នាក់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​៕ប្រែសម្រួល៖សុខា/sn

នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...