Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ក្រសួង​ធនធាន...

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រាប់ថា​មាន​ភ្លៀង​ច្រើន​អំឡុង​ពីថ្ងៃ​ទី​៧​ដល់ទី​៩

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូ​ដំណឹង​នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០​ថា​បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា​ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ។

សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សរសេរ​ទៀតថា​នៅលើ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​កើតមាន​ជា វិ​សម្ពាធ​ទាប (Tropical Depression) ឬ​ជា​ព្យុះ (Tropical Storm) ដើរ​សំដៅ​ឆ្ពោះ​ចូលដល់​លើ​ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​។​ស្ថានភាព​អាកាសធាតុ​បែបនេះ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​ស្ទើរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែតុលា នឹង​អាចមាន​ភ្លៀង និង​ខ្យល់​កើនឡើង​។

​ចំពោះ​បណ្តា​រាជធានី ខេត្ត​នៅ​ភាគខាងត្បូង ខេត្ត​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើ​ឲ្យ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក តំបន់ភ្នំ និង​តំបន់​ជួរ​ភ្នំក្រវាញ នៅក្នុង​ភូមិសាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំងនោះ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ជាមួយគ្នា​នោះ នៅ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​ចាំបាច់​៕S/​srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ...

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...