Home ព័ត៌មានជាតិ នយោបាយ ​ថ្ងៃស្អែក​ព្...

​ថ្ងៃស្អែក​ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​នឹង​យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្តេច​ទាំង​ទ្វេ​នឹង​យាង​ទៅកាន់​រដ្ឋធានី​ប៉េកាំង​សាធា រណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​តប​តាម​ការយាង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ចិន​។​នេះ​បើ​យោងតាម​ព្រះ​សារ​ជូន​ជនរួមជាតិ​នៅ​ថ្ងៃទី​៥ ខែតុលា​នេះ​ព្រះអង្គ​ទាំង​ទ្វេនឹង​យាង​ទៅពិនិត្យ​ព្រះ​សុខភាព​នៅ​រដ្ឋធានី​ប៉េកាំងប្រទេស​ចិននា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះ​។​

​ក្នុង​ព្រះរាជសារ​ជូន​ប្រជានុរាស្ត្រ​ខ្មែរ ព្រះករុណា ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជបន្ទូល​ថា​៖«​ទូលព្រះបង្គំ​ខ្ញុំព្រះករុណាខ្ញុំ​និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​សូម​ព្រះអនុញ្ញាត​និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ​និង ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច ឯកឧត្តម​ លោក​ជំទាវ អស់លោក​លោកស្រី លោកតា​លោកយាយ មាមីង​បងប្អូន​ក្មួយៗ​ជនរួមជាតិ​ទាំងអស់​អវត្តមាន​ពី​មាតុប្រទេស​ចាប់ពី​ថ្ងៃទី​០៦​ខែតុលា​ឆ្នាំ​២០២០​តទៅ ធ្វើដំណើរ​ទៅ ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​» ។​

​ព្រះរាជសារ​របស់​ព្រះអង្គ​បន្តថា​៖«​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​ខាងលើនេះ​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នឹង​ទទួលជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។​

​ព្រះរាជសារ​បន្តថា​៖​ទូលព្រះបង្គំ​ខ្ញុំព្រះករុណាខ្ញុំ​សូម​ថ្វាយព្រះពរ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ​ សូម​ប្រគេន​ពរ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​និង​សូម​ជូនពរ​សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់សូមបាន​ប្រកប​តែ​នឹង​ព្រះពុទ្ធ​ពរ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...