Home ព័ត៌មានជាតិ សង្គម តំណាងពលរដ្ឋ១៥...

តំណាងពលរដ្ឋ១៥គ្រួសារស្នើសុំឲ្យបងប្អូនអ្នកដែលទិញដីត្រង់ ចណុចភូមិថ្មីត្រឡប់មកគ្រប់គ្រងវិញ

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: នៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២០តំណាងពលរដ្ឋ១៥គ្រួសារស្នើសុំឲ្យបងប្អូនដែលជាអ្នកបានទិញដីត្រង់ចំណុចចាប់ពីអូរទឹកស្ងាត់ទៅដល់ចំណុច អូរកាវៀកស្ថិតក្នុងភូមិថ្មីឃុំតាំងសំរោងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺឲ្យវិលត្រឡប់មកគ្រប់គ្រងវិញ។

បើតាមសម្តីតំណាងពលរដ្ឋឈ្មោះទូច សុភ័ក្ត្រ ភេទប្រុសអាយុ៦៥ឆ្នាំបានឲ្យដឹងថាដីត្រង់ចំណុចខាងលើទាំង១៥គ្រួសារពួកគាត់បានទិញពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើតាំងពីអំឡុងឆ្នាំ២០០៦។

ដោយមានលិខិតស្នាមទទួសស្គាល់ពីអាជ្ញាធរភូមិឃុំត្រឹមត្រូវមានពលរដ្ឋខ្លះទិញបានចាប់ ២ហិតាទៅ០៥ហិតាសរុបទាំង១៥គ្រួសារប្រមាណជា៥៧ហិចតា។ គាត់បានបន្តថាដីទាំង៥៧ហិចតានេះមានព្រំប្រទល់ខាងជើងទល់ផ្លូវខាងលិចទល់ជាប់ជាមួយអូរកាវៀកខាងត្បូងមានព្រំប្រទល់ជាមួយដីក្រុមហ៊ុនចិនព្រុំប្រទល់ខាងកើតជាប់ជាមួយអូរទឹកស្ងាត់។

គាត់បានបន្ថែមទៀតថារហូតមកដល់ឆ្នាំ២០១២ស្រាប់តែមានប្រជាពលរដ្ឋបានមក ឈូសឆាយនិងរស់នៅលើដីពួកគាត់តែម្តង។

បើតាមសម្តីលោកមេភូមិថ្មីឈ្មោះ អ៊ឹម វិត ភេទប្រុស អាយុ៦០ឆ្នាំ បានធ្វើជាមេភូមិតាំងអំឡុងឆ្នាំ១៩៩៤ មកម្លេះ។ គាត់បានបញ្ជាក់ថា ដីត្រង់ចំណុចខាងលើពិតជាដីរបស់ពួកគាត់​បានទិញត្រឹមត្រូវនិងស្របច្បាប់ពិតប្រាកដមែនដែលមានការទទួលស្គាល់ដល់អាជ្ញា​ធរឃុំតាំងសំរោង។

គាត់បានបន្តថាកាលអំឡុងឆ្នាំ២០០០មេឃុំតាំងសំរោងមានឈ្មោះពីវ លន់ បានទទួលស្គាល់និងចុះហត្ថលេខាលើលិខិតលក់ទិញនិងគ្រប់គ្រងផងដែរមានចំនួន១៥គ្រួសារមានដីចំនួន៥៧ហិតា។

ដូច្នេះលោកទូចសុភ័ក្រ្តសូមអំពាវនាវដល់ពលរដ្ឋ ដែលទិញដីនៅចំណុចខាងលើសូមត្រឡប់មកគ្រប់គ្រងដីរបស់ខ្លួនវិញខាចមានអ្នកឈ្លាតឱ្យកាស់មកលួចកាន់កាប់លើដីពួកគាត់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...