Home ព័ត៌មានជាតិ សង្គម តំបន់ទេសចរណ៍ធ...

តំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ ក្រុមហ៊ុនហ្គ្រីនហ្វាម នៅស្រុកទឹក ផុសកំពុងកសាងផ្ទះពីឬស្សី ផ្ទះលូ និងបោះតង់លំហែកាយ ទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្ត

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ តំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ របស់ក្រុមហ៊ុនហ្គ្រីនហ្វាម ដែលស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស មកដល់ពេលនេះកំពុងកសាង​នៅផ្ទះលំហែកាយធ្វើ អំពីឬស្សី ផ្ទះធ្វើអំពីលូ កន្លែងបោះតង់ស្នាក់នៅ និងបានធ្វើការកែឆ្នៃកន្លែងមុជទឹកដែលហូរធ្លាក់មកពីលើភ្នំ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ដែលមក​លេងកំសាន្តជាហូរហែររៀងរាល់ថ្ងៃ។

មេការនៅក្នុង តំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃរបស់ ក្រុមហ៊ុនហ្គ្រីនហ្វាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ បាននិយាយអោយដឹងថា ដើម្បីចូលរួមពង្រឹងនិងពង្រីកវិស័យទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងជួយលើកស្ទួយជីវ ភាពរ សនៅរបស់ប្រជាពលដ្ឋនៅក្នុងមូលដ្ឋាន និងជីវភាពរបស់កម្មករបុគ្គ លិកនៅក្នុងក្រុមហ៊ុនហ្គ្រីនហ្វាមរាប់សិបនាក់ផងដែរ។

មកដល់ពេលនេះ ក្រុមហ៊ុនហ្គ្រីនហ្វាម ឬកសិងដ្ឋានបៃត ង កំពុងធ្វើការដាំដុះដំ ណាំហូបផ្លែគ្រប់ប្រភេទ និងដាំដុះដើមឈើប្រណិត នៅលើផ្ទៃដីជាង៨០០ហិកតា ដើម្បីប្រែក្លាយ កសិដ្ឋាន មួយនេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃដ៏ទាក់ទាញមួយអោយភ្ញៀវទេសចរណ៍នៅក្នុងស្រុកមកលេងកំសាន្ត និងមកលំហែកាយនៅចុងសប្តាហ៍ក្រោយពីបានបំពេញការងាររួចមក។

ដោយឡែកក្នុងពេលនេះ ក្រុមហ៊ុនបានកសាងស្ពានឬស្សីមួយកន្លែងឆ្លងកាត់អូរដែលមានចន្តរទឹកហូរចុះពីលើតំបន់ព្រៃភ្នំ និងបានកែឆ្នៃធ្វើសួនច្បារជាប់មាត់អូរនៅកន្លែង មុជទឹក សំរាប់បំរើតម្រូវការរបស់ភ្ញៀវទេសចរណ៍ និងនៅក្បែរកន្លែងមុជទឹកនោះ ក៏មានកញ្ចុសជាច្រើនកន្លែង សំរាប់អង្គុយលេងហូចចុកចំណីអាហារផងដែរ។

សំរាប់សេវាម្ហូបអាហារវិញ ក៏មានម្ហូមអាហាររបស់ខ្មែរ និងបន្លែគ្រប់ប្រភេទដែលគ្មានជាតិគីមី និងមានតម្លៃសមរម្យ សំរាប់បំពេញចិត្តភ្ញៀវទេសចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ ចំពោះកន្លែងស្នាក់នៅលំហែកាយវិញ ក្រុមហ៊ុនកំពុងដំណើរការកសាងផ្ទះអំពីឬស្សីចំនួន៦ខ្នង(ប្លង់ផ្ទះជនជាតិភាគតិច) ផ្ទះលូ២កន្លែងធ្វើបាន៨០%ហើយ និង​បានបោះតង់ស្នាក់នៅបានជាង៥០កន្លែង ដើម្បីបំរើអោយការស្នាក់នៅលេងកំសាន្តពេលយប់ ដោយមានបំពាក់ភ្លើងសូឡា និងបំពាក់ដុំហ្វាយហ្វាយសំរាប់ប្រើប្រាស់ប្រព័ន្ធ​អិនធឺណែត ក្នុងនោះក៍មានដំឡើងបង្គោលការពាររន្ទះ ដើម្បីការពារជូនភ្ញៀវទេស​ចរណ៍​មកស្នាក់នៅលំហែកាយផងដែរ។

ចំពោះគម្រោងការក្នុងពេលខាងមុខវិញនៅក្នុងកសិដ្ឋានមួយនេះ ក្រុមហ៊ុននិងពង្រីកការធ្វើ រីសត ផ្ទះលំហែកាយ ដោយមានដាំដំណាំហូបផ្លែគ្រប់ប្រភេទ សំរាប់បំរើតម្រូវការរបស់អតិថិជន មួយចំនួនដែ លមានបំ ណង់ចង់មកស្នាក់នៅលំហែកាយ ក្នុងតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃមួយនេះ ដែលមានទេសភាពដងភ្នំព័ទ្ធជុំវិញដ៏ស្រស់បំព្រង។

ពាក់ពន្ធនិងការអញ្ជើញមកលេងកំសាន្ត នៅក្នុងតំបន់ទេសចរណ៍កែឆ្នៃមួយនេះ លោក​សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង សំណូមពរផងដែរដល់ផ្ញៀវទេស​ចរណ៍​ទាំងអស់ សូមចូលរួមរក្សាបរិស្ថានអនាម័យ ដោយត្រូវបោះសំរាមក្នុងធុងដាក់សំរាម និងសូមចូលរួមការពារទប់ស្កាត់ជម្ងឺកូវីត១៩ទាំងអស់គ្នាកុំអោយឆ្លងរាលដាលមកក្នុងមូលដ្ឋាន ដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬ អាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្តិភាព នៃសុខភាពរបស់យើងទាំងអស់គ្នាផ្ទាល់តែម្តងផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...