ប្រពន្ធ​

​ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ប្រពន្ធ (—​ពន់​) នាមសព្ទ (​ធៀប​នឹង សំ​. ប្រ + ពន្ធ​; បា​. ប + ពន្ធ “​ជាប់​ចំពាក់​, ចំពាក់​ឆ្វាក់​; ដែល​ចងរឹត​រួត​; ចំណង​ចង​ឆ្វាក់ រឹតរួត​” ) ស្ត្រី​ជា​ចំណង​គូ​នឹង​បុរស ( ភរិយា ) ។ យើង​នឹក​ស្ដាយ ដោយ​យល់ថា​ពុំគួរ​ខាន​ក៏បាន ស្រង់​យក កាព្យ​ច្បាប់ស្រី ជា​ព្រះរាជ​និពន្ធ​នៃ​ព្រះបាទ​សម្ដេច ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរមកោដ្ឋ ( ព្រះអង្គដួង ) ដែល​ទ្រង់​និពន្ធ​ក្នុង​ឆ្នាំរកា​នព្វស័ក ព​. ស​. ២៣៨០ កាល​ព្រះអង្គ មាន​ព្រះជន្ម​គម្រប់ ៤១ វស្សា​យកមក​ចុះ​ទុកជា​ព្រះ​កេរ្ដិ៍​ក្នុង​វចនា​នុ ក្រម​ខ្មែរ​នេះ​ចំពោះតែ​ត្រង់ កាព្យ​ថ្លែង​អំពី​ប្រពន្ធ​មាន​៧​ប្រភេទ​ល្អ​បួន​អាក្រក់​បី​,​មិន​វែង​ណាស់ ណា​ទេ​, ដូចតទៅ​នេះ​គឺ មួយសោត​ព្រះពុទ្ធ ទេស្នា​ចំហុត ថា​រី​ភរិយា មាន​ប្រាំពីរ​ស្មោះ​បួន​នោះ ចិត្តជា បី​នោះ​មោ​ហា ចិត្ត​ខូច​ងាយ​ដាយ​៖ ឯ​ប្រពន្ធ​ជា ឯក​ឈ្មោះ​មាតា​- ភរិយា​ដូច​ម្ដាយ ឈឺឆ្អាល​កូន​ខ្លួន​រែង​ស្ងួន មិន​ណាយ មិន​នឹក​រសាយ ចិត្ត​ចាំ​អាណិត ។ កូន​ទុក្ខទោស​ម្ដេច ខ្សត់​ក្រ​ច្រើន​តិច ខឹង​ខុស​ខូចចិត្ត ព្រាត់ប្រាស​យូរលង់ ពុំ​បង់​បែកចិត្ត គង់​ចាំចិត្ត​គិត​ឈឺឆ្អាល កូន​ស្មោះ ។ ប្រពន្ធ​ណា​គាប់​ឈឺ ឆ្អា​ល​ប្ដី​ខ្ជាប់ ចិត្ត​ចាំ​កាន់​កោះ ដូច​ម្ដាយ​ស្រឡាញ់​កូន​ពេញ ពី​ពោះ ហៅ​ប្រពន្ធ​នោះ​ថ្លៃ​ឥត​ផ្ទឹម ដល់ ។ ប្រពន្ធ​ជា​ទ្វី ឈ្មោះ​ហៅ​ទាសី​- ភរិយា​ដូច​កល់ ខ្ញុំ​នឹង​អម្ចាស់ ប្រើ​ណាស់​ខ្វាយខ្វល់ អាច​អត់​ទប់ទល់ ទម្ងន់​បម្រើ ។ មិនមាន​ទំនេរ​ទោះ​ម្ចាស់ វាយ​ជេរ អត់ឱន​ស័រពើ តាមតែ​បង្គាប់ ប្រញាប់​ចង់​ធ្វើ ចិត្ត​ពុំ​សើវ៉ើ ចៀសវាង​ក្រោ​ធា ។ ប្រពន្ធ ណា​អត់ ឱនអង្គ​អំណត់ ខ្លាច​ប្ដី​អាត្មា ដូច​ខ្ញុំ​នឹង​ម្ចាស់ ខ្លាច​ណាស់​ធានា ប្រពន្ធ​នោះ​ជា​ប្រសើរ សុខ​សូន្យ ។ ប្រពន្ធ​ជា​ត្រី ឈ្មោះ​ភគិនី​- ភរិយា​ដូច​ប្អូន ស្រឡាញ់​បង​ពិត លំអិតលំអូន​ទទួល ដំ​បូ​ន​- មាន​មាត់ពាក្យ​បង ។ ផ្ដាច់​ផ្ដួល​តែ មួយ នឹង​ចង​ជា​ត្រួយ ចិត្ត​ចាំ​បំណង ពំនាក់​ពំនឹង ពាក់​ពឹង​ប៉ុនប៉ង តែ​នឹង​អង្គ​បង ឥត​ម៉ៃ​ទីទៃ ។ ប្រពន្ធ​ណា​ចូល នឹង​ប្ដី​មួយ​មូល​- ចិត្ត​ជាប់​អាល័យ ដូច​ប្អូន​នឹង​បង ចាំ​ចង​អាស្រ័យ ប្រពន្ធ​នោះ​ថ្លៃ មធ្យម​ពេក​ពិត ។ ប្រពន្ធ​ចត្វា ឈ្មោះ​ហៅ​ស​ខា​- ភរិយា​ដូច​មិត្រ​- សំឡាញ់​ស្រឡាញ់​អស់អញ ពេក​ពិត ស្មើ​ខ្លួន​ស្មើ​ចិត្ត ស្ម័គ្រស្មោះ​ចិន្ដា ។ បើ​មិត្រ​ទៅ​បាត់ ស្ងប់ស្ងួត​មុខមាត់ ទុក្ខ​ទន់ទ​យា ឃើញ​មុខមក​បាន ចិត្ត​ក្សាន្ត​សោះសា ស្រស់​ស្រួល​ភក្ត្រា និរទុក្ខ​សោកសៅ ។ ប្រពន្ធ​ណា​ចិត្ត ស្រឡាញ់​ប្ដី​ពិត គ្មាន​ក្នុង​គ្មាន​ក្រៅ ដូច​មិត្រ​និង​មិត្រ ចងចិត្ត​ជាប់​នៅ ប្រពន្ធ​នោះ​ហៅ ឧ​ត្ត​ម ក្រ​មាន ។ សម្ដែង​ភរិយា ទាំង​បួន​សឹង​ជា ក្រ​ស្រី​ធ្វើបាន បើ​ស្រី​ណា​គិត ផ្ចង់ចិត្ត​សន្ដាន​ស្រឡាញ់ ប្ដី​ប្រាណ ដូច​ធម៌​ទេស្នា ។ លោក​ថា ស្រី​នោះ ឮ​កេរ្ដិ៍​ពីរោះ ទួទៅ​នានា បើ​អស់​ជីវិត នៅ​ឋិត​សួគ៌ា ចៀស​ចាក​ចតុ​រា​- បាយ​បាប​ទុក្ខភ័យ ។ ប្រពន្ធ​ពុំជា ឈ្មោះ​វធ​កា​- ភរិយា​ដូច​នៃ សត្រូវ​ចាំ​ចង ទោស​ផង​សព្វថ្ងៃ ប្រពន្ធ​ចង្រៃ​ប្ដី​មាន តែ​ទុក្ខ ។ បើ​ប្ដី​ខុស​ចិត្ត វា​គ្មាន​អាណិត ខេរ​ខឹង​ច្រ​អុក ចាំ​ចងទោស​ប្ដី ស្រដី​កិកកុក ឲ្យ​មាត់​ឲ្យ​មុខ វាសវាង​វ្ហោះវ្ហើយ ។ សុខទុក្ខ​សាំទាំ វា​មើលបំណាំ នៅ​ស្ងៀម​ព្រងើយ ពុំ​ជួយ​ទុក្ខភ័យ​ដោះដៃ កន្ដើយ ស្លាប់​ដោយ​រស់​ដោយ គ្មាន​ចិត្ត​មេត្រី ។ ចោរី​ភរិយា ប្រពន្ធ​ពុំជា លបលួច​ទ្រព្យ​ប្ដី គ្មាន​ចិត្ត​ករុណា មេត្តា​ប្រណី របស់ទ្រព្យ​អ្វី​លក់​ចាយ អស់​ធួន ។ អយ្យា​ភរិយា ប្រពន្ធ​ពុំជា តម្កើង​តែ​ខ្លួន ចេះតែ​ប្រើ​ប្ដី ឥតបី​មាន​ស្ងួន ធ្វើ​ឫក​ណាំនួន ទុក​ប្ដី​ដូច​ខ្ញុំ ។ ប្រពន្ធ​ទាំងបី​ធ្លាក់​ទៅ អវិចី រង​ទុក្ខ​ដំណំ ក្នុង​ខ្ទះ​ភ្លើង​ក្ដៅ យូរ​នៅ​ក្រៀមក្រំ​ព្រោះ​ចិត្ត ខ្លួន​ធំ ជាង​ប្ដី​អាត្មា ។ ឯ​ប្រពន្ធ​បួន​- មុខ​នោះ​គួរ​ស្ងួន យក​ជា​ភរិយា នឹង​កើត​របស់ កេរ្ដិ៍​យស​សក្ដា ថ្កើង​ពូ​ជព​ង្សា សោយសុខ​ថេរ​ឋិត ។ សម្ដែង​បរិយាយ ភរិយា​ទាំងឡាយ ប្រាំពីរ​ចរិត​ទាំង​ជួ ទាំង​ជា ពណ៌នា​ពោល​ពិត​ចែង​ចប់ ពិនិត្យ តាម​អត្ថ​គាថា​។​៚ ( អ្នកមាន​ព្យាយាម​, បើ​ពេញចិត្ត ចំពោះ​ព្រះរាជ​និពន្ធ​នេះ​, គួរ​ទន្ទេញ ឲ្យ​ចាំមាត់​, ឬ​បង្គាប់​កូនចៅ​តូចៗ ឲ្យ​ទន្ទេញ​ចាំមាត់​ស្ទាត់ ហើយ​ឲ្យ​នាំគ្នា​សូត្រ​រឿយៗ ដើម្បី រំលឹក​គ្នា​ក្នុង​គ្រួសារ ក៏​ជាការ​ប្រពៃ​ណាស់ )​។ មើល​ក្នុង​ពាក្យ ប្ដី ទៀតផង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...