Home ព័ត៌មានជាតិ សន្តិសុខ ស្លាប់ម្នាក់រ...

ស្លាប់ម្នាក់របួស២នាក់ដោយជិះម៉ូតូលឿនជ្រុលទៅបុកគល់ឈើ

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចព្រំប្រទល់ស្រុកភ្នំព្រឹក និងស្រុកកំរៀងមានបុរសបីនាក់ជិះម៉ូតូ១គ្រឿង ឌុបគ្នាបើកបរយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុផ្លូវកោងយកចង្លូតមិនទាន់ ក៍ជ្រុលទៅ
បុកដើមឈើយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសំពៅលូន។

លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា សាកសពដែលស្លាប់មានឈ្មោះហឿក ពៅ ភេទស្រីអាយុ៤៨ឆ្នាំរស់នៅភូមិវត្តចាស់ ឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិន។ចំណែកអ្នករបួសធ្ងន់២នាក់មានឈ្មោះយិន រ៉ា ភេទប្រុសអាយុ៥១
ឆ្នាំនិងឈ្មោះឡុង ជាភេទប្រុសអាយុ២៥ឆ្នាំ។ទាំងបីជិះម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1C4449 ធ្វើដំណើរពីជើងទៅត្បូង។ មូលហេតុជិះលឿនមកដល់ផ្លូវកោងរេចង្កូតធ្លាក់ផ្លូវបុកគល់ឈើ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសធ្ងន់ដឹកទៅសង្គ្រោ:នៅមន្ទីរពេទ្យ។ ឯម៉ូតូទៅរក្សាទុកនៅអធិការស្រុកជាបណ្តោះអាសន្ន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular