Home ព័ត៌មានជាតិ នយោបាយ លោកហ៊ុន ម៉ានី...

លោកហ៊ុន ម៉ានី : មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានភាពចាស់ទុំ មានភាពទទួលខុសត្រូវខ្ពស់

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានភាពចាស់ទុំ មានភាពទទួលខុសត្រូវខ្ពស់ មានបទពិសោធន៍ មានចក្ខុវិស័យវែងឆ្ងាយមានគោលនយោបាយច្បាស់លាស់ ដោយដាក់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចម្បង និងមានធនធានគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ហើយតែងតែនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ និងបន្តរួមដំណើរទៅមុខជាមួយគ្នា នាំកម្ពុជាឆ្ពោះទៅវិបុលភាពក្នុងនាមប្រជាជាតិតែមួយ»។

ការបញ្ជាក់នេះ ក្នុងពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន ១១៧រូប។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានឡើងធ្វើបទអន្តរាគមន៍ដោយមានប្រសាសន៍កត់សម្គាល់អំពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ទាំងលើផ្នែកសុខភាពសាធារណៈ ទាំងសេដ្ឋកិច្ច ជាពិសេសលើការរៀបចំកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាលសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលបានបាត់បង់ចំណូលប្រចាំខែរបស់ខ្លួនដោយសារវិបត្តិកូវីដ១៩ ក្នុងនោះរួមមានបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច កម្មករ កម្មការិនីក្នុងវិស័យកាត់ដេរ និងការឈានដល់ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលគិតមកដល់ពេលនេះបានជាង ៦៣១,០០១គ្រួសារ។ ឯកឧត្តម បានលើកឡើងថា៖ «ខណៈដែលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរងការប៉ះពាល់ មិនមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលនៅជាប់ជាមួយប្រជាពលរដ្ឋ។»

ភាពជោគជ័យមកដល់ថ្ងៃនេះ អាចកើតមានឡើងដោយសាររាជរដ្ឋាភិបាល មានការចូលរួមគាំទ្រពីគ្រប់ភាគីទាំងអស់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំពុះពារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលនេះ ក្នុងនោះ៖
ទី១៖ ក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យ ដែលជាអ្នកឈរនៅបន្ទាត់ទី១ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ទី២៖ លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមអនុវត្តដោយឆន្ទៈតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការបន្តអប់រំ បណ្តុះបណ្តាលធនធានរបស់កម្ពុជា។ ទី៣៖ អាជ្ញាធរដែនដីគ្រប់ទីតាំង ដែលបានគ្រប់គ្រងសណ្តាប់ធ្នាប់ និងសម្របសម្រួលចរាចរណ៍ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយក្នុងក្រុមគ្រួសារ នាឱកាសថ្ងៃសម្រាកសងចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។ ទី៤៖ កងកម្លាំងប្រដាប់អាវុធគ្រប់ទិសទី ក្នុងនោះកងកម្លាំងដែលនៅតាមបន្ទាត់ព្រំដែន។ ទី៥៖ ប្រជាពលរដ្ឋ ដែលបន្តជឿជាក់ និងចូលរួមសហការគាំទ្រ អនុវត្តស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...