៩ខែ ឆ្នាំនេះការនាំអង្ករចេញពីកម្ពុជាមានកំណើនជិត២៣ភាគរយ

ដោយ:ពៅនិមល/ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានឱ្យដឹងថា ការនាំអង្ករចេញក្នុងរយះពេល០៩ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលសរុបចំនួន៣២៨លានដុល្លារអាម៉េរិក ដែលកើនឡើងជិត៤៩ម៉ឺនតោន ស្មើនឹងប្រមាណជិត២៣ភាគរយ។

យោងតាមរការណ៍សង្ខេបនៃការនាំចេញអង្ករកម្ពុជារបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជាបាននាំចេញទៅកាន់ទិសដៅផ្សេងៗ សម្រេចបានចំនួន៤៨៨ ៧៨៥ តោន និងទទួលបានចំណូលជាង៣២៨លានដុល្លារ ជាមួយនឹងកំណើនជិត២៣ភាគរយ ប្រៀបធៀបនឹងរយះពេលដូចគ្នាឆ្នាំ២០១៩។

ទាក់ទងនឹងកំណើននេះ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ដោយមានការគិតគូរមួយដ៏ត្រឹមត្រូវរវាងរដ្ឋាភិបាល និងសហព័ន្ធស្រូវ ដែលកន្លងមកតែងតែខិតខំស្វែងរកទីផ្សារ ជាពិសេស ទីផ្សារនាំចេញថ្មីៗ ការធ្វើពិពិធកម្មផលិតផល ដើម្បីបំពេញតម្រូវការទីផ្សារថ្មី ការព្យា យាមបន្សុតពូជឲ្យឆ្លើយតបទៅតាមទីផ្សារ និងប្រជាកសិករបច្ចុប្បន្នក៏មានការយល់ដឹងកាន់ច្រើនផងនោះ បានធ្វើឲ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងពាក់ព័ន្ធទីផ្សារអង្ករ កម្ពុជាកំពុងមានមោនភាពនៃការនាំអង្ករចេញ ដោយមានការកើនឡើងគួរឲ្យកត់សម្គាល់។ ខណៈប្រទេសជិតខាង ជាពិសេសទីផ្សារអង្ករនៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។

សូមបញ្ជាក់ថា ការនាំចេញអង្កររយះពេល០៩ខែ ឆ្នាំ២០២០នេះ ទីផ្សារដែលកម្ពុជា រួមមាន៖ប្រទេសចិន បានចំនួនជាង១៧ម៉ឺនតោន ស្មើនឹងប្រមាណ៣៥ភាគរយ, ទីផ្សារ សហគមន៍អឺរ៉ុបរួមជាមួយអង់គ្លេសជាង១៦ ម៉ឺនតោន ត្រូវប្រមាណ៣៣ភាគរយ, បណ្តាប្រទេសសមាជិកអាស៊ានជាង៦៧ពាន់តោន, និងបណ្តាប្រទេសផ្សេងៗចំនួន២៦ គោល ដៅរួមមានជាង៨៧ពាន់តោន ក្នុងនោះនាំទៅកាន់ប្រទេហ្គាប៊ុងកើន៨១ភាគរយ និងអូស្ត្រាលី កើន៦២ភាគរយផងដែរ ហើយសម្រាប់ការនាំចេញជាង៧៨ភាគរយ ជាប្រភេទអង្ករក្រអូប៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...