កម្ពុជារកចំណូលបានពីការនាំកង់ចេញសរុបជាង៣៣០លានដុលា្លរ

ដោយ:ពៅនិមល/ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំកង់ចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប មានកំណើនប្រមាណ២៧ភាគរយ បើធៀបរយះពេលដូចគ្នានឹងឆ្នាំ២០១៩ ដែលគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២០។

ប្រាប់កាសែតរស្មី នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ លោក ស៊ាង ថៃ មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២០ ការនាំកង់ចេញគិតជាទឹកប្រាក់សរុបមានចំនួន៣៣៤ ៦៧៤ ១៥៩ដុល្លារ កើនឡើង២៧ភាគរយ ប្រៀបធៀបរយះពេលដូចគ្នានឹងឆ្នាំ២០១៩ មានចំនួន២៦៣ ៤៩០ ៨០៩ដុល្លារ។
ដោយឡែក ប្រភពពី Bike-EU បានឱ្យដឹងថា ទោះបីជាកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី ប៉ុន្តែនៅតែទទួលកំណើនដោយសារតែភាគីអឺរ៉ុបអនុញ្ញាតឱ្យកម្ពុជានាំចេញដោយអនុគ្រោះពន្ធ (EBA)។

ពាក់ព័ន្ធនឹងការនាំចេញកង់នេះដែរ កាលពីខែកុម្ភះកន្លងទៅ សហភាពអឺរ៉ុបបានប្រកាសពីការដកផ្នែកខ្លះនៃភាពអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន លើកលែងតែអាវុធពីកម្ពុជា ក្នុងនោះមានដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើងខ្លះត្រូវបានគិតពន្ធនាំចូលដែលទើបនឹងគិតចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០តទៅ។ ដោយឡែក សម្រាប់ផលិតផលកង់ឯណេះវិញ គឺមិនបានរងផលប៉ះពាល់ពីការដកប្រព័ន្ធអនុគ្រោះពន្ធទេ ឬគិតពន្ធពីនាំចូលផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...