Home ព័ត៌មានជាតិ សង្គម ភ្លៀងធ្លាក់ខ្...

ភ្លៀងធ្លាក់ខ្លាំងនៅម្ខាងជួរភ្នំដងរ៉ែកក្នុងប្រទេសថៃបង្កលិចលង់កន្លែងខ្លះ ហើយចាប់ផ្តើមហូរធ្លាក់មកទឹកដីកម្ពុជា

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃមកនរះនៅម្ខាងជួរភ្នំដងរ៉ែកក្នុងប្រទេសថៃបង្កលិចលង់កន្លែងខ្លះ ។ ក្នុងនោះទឹកពីម្តុំភូមិសាស្ត្រចុងច្រមុះភ្នំដងរែកនៃស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃ បានចាប់ផ្តើមហូរធ្លាក់មកទឹកដីកម្ពុជានាភូមិសាស្ត្រឃុំបន្ទាយឆ្មារនិងឃុំគោករមផតស្រុកថ្មពួក ។

ប្រភពព័ត៌មានស្រុកតាប្រាយ៉ាបានអោយដឹងថា ៖ ភ្លៀងដូចគេហែកមេឃពីយប់ថ្ងៃទី២ ខែតុលា បានបង្កលិចលង់កន្លែងខ្លះនៃភូមិ ឃំុក្នុងស្រុកនៅជាប់ព្រំដែនរបស់ខេត្តស្រះកែវនិងខេត្តបូរីរម្យ ទល់មុខស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ។

ក្នុងនោះ នៅតំបន់ដីជម្រាលច្រមុះជួរភ្នំដងរ៉ែក បានហូរចុះធ្លាក់មកភូមិសាស្ត្រប្រទេសកម្ពុជាកាលពីថ្ងៃទី៤ខែតុលា មានការព្រមានដល់ពលរដ្ឋរស់ នៅ ស្រុក ថ្មពួក អោយមេត្តា ប្រុង ប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ឬការខូចខាតជាយថាហេតុ ។

លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានអោយដឹងថា ៖អនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ ត្រី សិទ្ធឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពទឹក នៅភូមិសាស្ត្រឃុំគោករមៀត និងឃុំគំរូ ក្នុងស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។

ជាកស្តែងទឹកបានហក់ឡើង ទឹកនោះ បានកើតពីទឹកភ្លៀងក្នុងភូមិសាស្ត្រផងនិងទឹកហូរពីប្រទេសថៃមកផង។ ចំណែកអាជ្ញាធរស្រុក ឃុំក៏បានចុះត្រួតពិនិត្យស្ថានភាពទឹកនេះ ។ក្នុងនោះបានណែនាំអិយបង្ការ ការពារគ្រោះថ្នាក់ផងនិងត្រូវស្ទាក់ទាញស្តុករក្សាទឹកទុកតាមអាង បឹងបួរផង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...