Home ព័ត៌មានជាតិ សង្គម អាជ្ញាធរាជធាន...

អាជ្ញាធរាជធានីកំពុងឈូសឆាយស្ថានីយ៍សូគីម៉ិចនៅច្រមុះជ្រូកក្បាលថ្នល់ដើម្បីកែសម្រួលប្រព័ន្ធចរាចរនៅតំបន់នេះឱ្យកាន់តែប្រសើរឡើង

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្ថានីយ៍ប្រេងសាំងសូគីម៉ិចដែលមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការរុះរើនិងឈូសឆាយហើយ ខណៈដែរការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាលហើយរាជរដ្ឋាភិបាលបានសម្រេចជាគោលការឱ្យរដ្ឋបាលរាជធានីដើម្បីធ្វើការប្ដូរទីតាំងស្ថានីយ៍ប្រេងសូគីម៉ិចខាងលើចេញដើម្បីកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់នេះឱ្យកាន់តែប្រសើរឡើង ខណៈដែរតំបន់នេះតែងតែទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្បាលថ្នល់ ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ទីតាំងស្ថានីយ៍ប្រេងសាំងសូគីម៉ិចដែលមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់នេះហើយខណៈដែរការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់និងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាលហើយក្រោយមករាជរដ្ឋាភិបាលបានសម្រេចជាគោលការឱ្យរដ្ឋបាលរាជធានីដើម្បីប្ដូរទីតាំងស្ថានីយ៍ប្រេងសាំងខាងលើចេញ ។ ដោយនៅពេលនេះក្រុមការងារបានដាក់គ្រឿងចក្រដើម្បីឈូសឆាយអនុវត្តទៅតាមគម្រោងក្នុងការកែសំរួលប្រពន្ធចរាចរណ៍នៅតំបន់នេះ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឃួង ស្រេង បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកស្ថានីយ៍ប្រេងសាំងសូគីម៉ិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន ពិសេសគឺការតភ្ជាប់មហាវិថី៦០ម៉ែត្រ ត្រង់មកផ្លូវព្រះមុនីវង្សតែម្តង។

លោកសាំ ពិសិដ្ឋបានបញ្ជាក់ទៀតថា៖ ពាក់ព័ន្ធនឹងការកែប្រពន្ធលំហូរចរាចរនៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមន្នីវង្សឱ្យបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង នៅពេលយកស្ថានីយ៍សាំងសូគីម៉ិចនៅច្រមុះជ្រូកនេះចេញរួច៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular