Home ព័ត៌មានអន្តរជាតិ ប្រធាន​ស្នងកា...

ប្រធាន​ស្នងការ​អឺរ៉ុប​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​ក្រោយបាននៅជាមួយអ្នកកើតកូវីដ១៩

​ប្រធាន​ស្នងការ​អឺរ៉ុប លោកស្រី អ៊ឺ​ស៊ូឡា វ៉ន ដឺ ឡេ​អ៊ិន​(Ursula von der Leyen)​និយាយថា លោកស្រី​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​គេ​ក្រោយពីបានទាក់ទងជាមួយអ្នក​ឆ្លង​វីរុស​កូរ៉ូណាម្នាក់ ។​

​ក្នុង​សារ​បង្ហោះ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៥​តុលា​តាម​បណ្តាញ​សង្គម​ទ្វី​ត​ធឺ ប្រធាន​ក្រុម​ប្រតិបត្តិ​សហភាព​អឺរ៉ុប​រូបនេះ បាន​និយាយថា លោកស្រី​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដែល​ចូលរួម​​ដោយ​អ្នក​ផ្ទុ​កកូ​វីដ​១៩​ម្នាក់​។​លោកស្រី​បាន​ធ្វើតេស្តិ៍​រក​វីរុ​សម្តងកាល​ពីថ្ងស​ព្រហស្បតិ៍ និង​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ​ទី​៥​តុលា​។​

​សូមបញ្ជាក់​ថា លោកស្រី​វ៉ន ដឺ ឡេ​អ៊ិន បាន​ចូលរួម​ជំនួប​កំពូល​អឺរ៉ុប​ចំនួន​២ នៅ​ក្រុង​ព្រុច​សែល​កាលពី​ចុង​សប្តាហ៍​មុន ដូច្នេះ​អាច​មាន​មន្ត្រី​អឺរ៉ុប​​ឆ្លងកូវី​ដ​១៩​។​

​វ៉ន ដឺ ឡេ​អ៊ិន បាន​និយាយថា លោក​ស្រី​នឹង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ តែ​លោក​ស្រី​បាន​អះអាង​ថា ការដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​នេះ​អាច​អោយ​លោកស្រី​នៅជាប់​នឹង​ការងារ​។​លោកស្រី​មាន​​ផ្ទះ​តូច​មួយ​នៅជាប់​នឹង​ការិយាល័យ​របស់​លោកស្រី នៅ​ស្នាក់ការ​អឺរ៉ុប​ក្នុង​ក្រុង​ព្រុច​សែ​ល​។​

​កាលពី​២​សប្តាហ៍​មុន ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​ឆា​លស៍ មី​សែ​ល ត្រូវបាន​បង្ខំ​អោយ​ពន្យារ​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អឺរ៉ុប ដោយសារ​លោក​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​៕​ប្រែ​សម្រួល​៖​វាសនា​

​ប្រធាន​ស្នងការ​អឺរ៉ុប លោកស្រី អ៊ូ​ស៊ូ​ឡា វ៉ន ដឺ ឡេ​អ៊ិន ដោះ​ម៉ា​ស់មុខ​ចេញ​​មុន​ធ្វើសេចក្តីថ្លែងការណ៍​មួយ​នៅ​ស្នាក់ការ​សហភាព​អឺរ៉ុប​នៅ​ក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​០១​តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...