ដោយ:គូលែន/សៀមរាប: ក្រុមការងារចុះពិនិត្យ និងណែនាំដល់ ប្រជាពលរដ្ឋដែលសាងសង់ផ្ទះលើដីចំណីផ្លូវ ក្នុងសង្កាត់សាលាកំរើក រុះរើដើម្បីអភិវឌ្ឍន៍ផ្លូវក្នុងចំណោមផ្លូវចំនួន៣៨ខ្សែ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល បានទំលាក់កញ្ចប់ថវិកាដើម្បីកសាងផ្លូវ ក្នុងក្រុងសៀមរាប។
ការចុះពិនិត្យផលប៉ះពាល់ បានធ្វើឡើងនៅព្រឹកថ្ងៃ ០៤ ខែតុលា ឆ្នាំ២០២០ ដោយមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បាននិយាយថា ផ្លូវ១ខ្សែក្នុងសង្កាត់សាលាកំរើកគឺដែលជាផ្លូវក្នុងចំណោមផ្លូវដែលត្រូវសាងសង់ ចំនួន ៣៨ ខែ្ស ផងដែរ។
លោក អភិបាលរងខេត្ត និងក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ និងរុះរើសំណង់នានា ព្រមទាំងសម្ភារផ្សេងៗទៀតតាមការវាស់វែងរបស់ក្រុមការងារ៕/b