Home ព័ត៌មានជាតិ សង្គម តុលាការខេត្តម...

តុលាការខេត្តមណ្ឌលគិរី សម្រចឃុំខ្លួន ឧត្តមសេនីយ៍ទោម្នាក់ រឿងដីព្រៃដំណាក់ឥន្ទ្រីយ៍

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈ ​ឧត្តមសេនីយ៍ទោ តួនាទីអនុប្រធាននាយកដ្ឋានព្រំដែនម្នាក់ ត្រូវតុលាការខេត្តមណ្ឌលគិរី សម្រេចចេញដីការឃុំខ្លួន បណ្តោះអាសន្នករណី “កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធ” និងដាក់ឈ្មោះ ចំណុចនោះថា “ដំណាក់ឥន្ទ្រីយ៍”។

ដីការបង្គាប់អោយឃុំខ្លួន ជាបណ្តោះអាសន្ន របស់លោក ញាណ សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តមណ្ឌលគិរី បានបង្គាប់ឲ្យឃុំខ្លួន ឧត្ដមសេនីយ៍ទោ ពៅ សុធារ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិពពេល ឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខC៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្ន មានមុខរបរ អនុប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក ។

យោងតាមដីកា លោកឧត្តមសេនីយ៍ទោ ខាងលើ គឺបានរងការចោទប្រកាន់ ពីបទ «កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើ ជាកម្មសិទ្ធិ» ប្រព្រឹត្តនៅចំណុចភ្នំរហាំង ស្ថិតនៅភូមិពូធប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌ មានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...