Home កម្សាន្ត ស្រឡាញ់ពេកម្ច...

ស្រឡាញ់ពេកម្ចាស់សំអាងការមួយ ចំណាយជាងពីរម៉ឺនដុល្លារ

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈដើម្បីតម្រូវចិត្តអតិថិជនឲ្យចំគោលដៅ និងមានន័យក្នុង ថ្ងៃអាពាហ៍ពិពាហ៍ សំអាងការ ពៅពៅ បានផ្ចិតផ្ចង់នៅសម្លៀកបំពាក់បែប ប្រពៃណី ឲ្យកាន់តែមានភាពលេចធ្លោ នោះគឺការឆ្នៃសម្លៀកបំពាក់កូនក្រមុំ ត្រូវតាមថ្ងៃ នៃពណ៌ នីមួយៗ ពីថ្ងៃអាទិត្យ ដល់ថ្ងៃសៅរ៍។ ​ចំណែកការចំណាយ ទាំងនេះត្រូវគេដឹងថា ប្រមាណជាងពីរម៉ឺនដុល្លារ ដែលការចំណាយនេះ មានទ្រង់ទ្រាយធំបើធៀប ទៅនឹង ការចំណាយ ក្នុងការថតមុនៗ គឺមានភាពខុសគ្នាដាច់តែម្តង។

មានការលើកឡើងថា ហេតុអ្វីត្រូវចំណាយច្រើនរហូតដល់ទៅជាងពីរ ម៉ឺនដុល្លារ បែបនេះ គ្រាន់តែថតសំអាងការ ? កញ្ញាពៅពៅ ជាម្ចាស់សំអាងការបានឲ្យដឹងថា ដោយសារតែការស្រលាញ់ នឹងចង់រក្សាទំនៀមទម្លាប់មួយនេះ បង្ហាញជូនដល់ មហាជន កញ្ញាពៅពៅ មិនខ្លាចចំណាយច្រើនលើការថត តុបតែង តារាម៉ូដែល ទាំង ប្រាំពីរនាក់ ជាមួយសំលៀកបំពាក់ គ្រឿងតុបតែង ដែលរចនាឡើងដោយពៅពៅ សំអាងការ។ អ្វីដែលចង់បង្ហាញបន្ថែមទៀត គឺចង់បង្ហាញថា ថ្ងៃទាំងប្រាំពីរ មានពណ៌ អ្វីខ្លះ ហើយពេលដែលម៉ូដែលទាំងនោះគ្រងឈុតទាំងអស់នោះទៅ ស្អាតប៉ុណ្ណា?

កញ្ញាពៅពៅ បានបន្ថែមថា មិនត្រឹមតែ មានការឆ្នៃម៉ូត និងពណ៌ពិសេសរហូតដល់ ប្រាំពីរពណ៌ ប្រចាំថ្ងៃនីមួយៗប៉ុណ្ណោះទេ ក្នុងនោះក៏ត្រូវបានរំលេចដោយអ្នក ផាត់មុខ ធ្វើសក់ ដោយមានជាងដ៏ចំណានប្រាំពីររូបទៀតផងសម្រាប់កូនក្រមុំ ពេញចិត្តអ្នក ផាត់មុខ និងធ្វើសក់មួយណា អាចជ្រើសរើសតាមតម្រូវការរបស់ខ្លួន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular