Home កីឡា PSG ជិត​សម្រេ...

PSG ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉​យ ឃី​ន របស់ Everton

​តាម​ព័ត៌មាន​ថា ក្លឹប Paris Saint Germain គ្រោង​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ដ៏​គួរ​ឲ្យ ភ្ញាក់ផ្អើល​មួយ ក្នុងការ​នាំយក​កីឡាករ ម៉​យ ឃី​ន (Moise Kean) មកលេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង ពី​ក្លឹប Everton រហូតដល់​ចប់​រដូវ​កាល​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​លេង​បាន​ត្រឹម​១៣​នាទី​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ៅ​កនៅ​រដូវ​កាល​នេះ បន្ទាប់ពី​បង្ហាញមុខ​បានត្រឹមតែ​៤​ប្រកួត​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ។​
​ ​
​ឃី​ន បាន​មកដល់​ទឹកដី Merseyside កាលពី​រដូវ​កាល​មុន​យ៉ាង​លិចធ្លោ​ហើយ​កេរ្តិ៍ឈ្មោះ​របស់ កីឡាករ​រូបនេះ​នៅតែ​ល្បីល្បាញ​ដដែល​។ ក្លឹប​ជើងឯក​បារាំង PSG អន្ទះសា​ចង់​នាំយក​កីឡាករ រូបនេះ​មកកាន់​ពហុកីឡាដ្ឋាន Parc des Princes ក្នុង​កិច្ចព្រមព្រៀង​រយៈពេល​ខ្លី​។​
​ ​
​ក្លឹប PSG បាន​ជម្រុះ​កីឡាករ អេ​ឌី​ន​សិន កា​វ៉ា​នី (Edison Cavani) និង អេ​រិ​ក ម៉ា​ស៊ីម ជូ​ប៉ូ ម៉ូទិញ កាលពី​ដំណាច់​រដូវ​កាល​មុន​ហើយ​អន្ទះសា​ចង់​បន្ថែម​កម្លាំង​ប្រយុទ្ធ​ពីលើ​ខ្សែប្រយុទ្ធ​ដែលមាន ស្រាប់ នី​ម៉ា ឃី​លៀន អឹម​បា​ប៉េ និង ម៉ា​វ​រ៉ូ អ៊ី​កា​ឌី​។​
​ ​
​ឃី​ន គឺជា​កីឡាករ​ដែល​ក្លឹប Everton បាន​ចំណាយ​ច្រើន​ដើម្បី​ផ្ទេរ​កាលពី​រដូវក្តៅ​ឆ្នាំមុន​ដែល​នៅ ពេលនោះ​អ្នកចាត់ការ ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ទំនង ជាស​ម្រេច​កិច្ចព្រមព្រៀង​នាំយក​ពី​ក្លឹប Juventus ក្នុងតម្លៃ​២៧,៥​លាន​ផោន​។​

​ទោះបីជា​យ៉ាងណា កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ខកខាន​មិនបាន​សម្រប​ខ្លួន​នៅ​ពហុកីឡាដ្ឋាន Goodison Park បន្ទាប់ពី​មាន​រដូវ​កាល​ដ៏​ត្រដាបត្រដួស​សម្រាប់​ក្លឹប​នេះ ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក ស៊ី​ល​វ៉ា ត្រូវ​បាត់បង់​ការងារ​និង​ត្រូវ​ជំនួស​ដោយ​គ្រូបង្វឹក អែន​សេ​ឡូត​ទី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡា​រក ម៉​យ ឃី​ន (Moise Kean)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular