ក្លឹប Manchester United ត្រូវបានប្រាប់ថា ពួកគេអាចចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ អូស្មាណេ ដេមបេឡេ (Ousmane Dembele) របស់ក្លឹប Barcelona បានក្នុងតម្លៃធូរថ្លៃគឺ៦០លានផោន។
ក្លឹប Red Devils សង្ឃឹមថា នឹងធ្វើការងារខ្លះមុនពេលរដូវកាលទិញដូរបិទទ្វារហើយកំពុងសម្លឹង រកមើលជម្រើសសម្រាប់ជំនួសខ្សែបម្រើ ចាឌិន សានចូ (Jadon Sancho) របស់ក្លឹប Dortmund ។
ក្លឹប United បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេមកលើកីឡាករ ដេមបេឡេ ដែលបានចុះ កិច្ចសន្យាលេងជាមួយក្លឹប Barcelona ក្នុងតម្លៃ១៣៥លានផោនកាលពីឆ្នាំ២០១៧។
នៅពេលនេះមានព័ត៌មានថា ក្លឹប Barcelona មានបំណងលក់កីឡាករវ័យ២៣ឆ្នាំរូបនេះ ហើយនឹងទទួលយកតម្លៃត្រឹម៧៥លានផោនដែលពួកគេបានចំណាយក្នុងការនាំយកកីឡាកររូបនេះនាពេលកន្លងមក។
ដេមបេឡេ និងក្លឹប Barcelona គឺដូចគ្នាមិនចង់លេងខ្ចីជើងនៅពហុកីឡាដ្ឋាន Old Trafford ទេ។ លោក រ៉ូណាល់ ខូមែន (Ronald Koeman) គ្រូបង្វឹករបស់ក្លឹប Barcelona នៅតែសង្ឃឹមថា នឹងទទួលបានមូលនិធី ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ ម៉េមហ្វីស ឌីផេយ (Memphis Depay) របស់ក្លឹប Lyon ។
លោក ខូមែន ស្គាល់ ឌីផេយ ច្បាស់ អំឡុងពេលលោកនៅដឹកនាំក្រុមជម្រើសជាតិហូឡង់ ហើយបានចាត់ទុកកីឡាករវ័យ២៦ឆ្នាំរូបនេះគឺជាគោលដៅផ្ទេររបស់លោក៕ ប្រែសម្រួល: ពិសិដ្ឋ
