Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ចាប់​ជ...

ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់​លួច​ចូល​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​តំបន់ហាមឃាត់​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​លួច​ចូលទៅក្នុង​អតីត​ទី​ស្នាក់​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​ផ្ទះ​លេខ ៥៦៧ ផ្លូវជាតិ​លេខ ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដែល​ទីតាំង​នេះ​ត្រូវបាន​តុលាការ​ហាមឃាត់​មិនឱ្យ​មាន​អ្នក​ចេញចូល​។ ការចាប់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នា​២០២០​។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​អះអាងថា ការចាប់ខ្លួន​ជនសង្ស័យរ​រូបនេះ គឺ​មិន​ដូចជា​ការចោទប្រកាន់រ​បស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះទេ​។​ការចូលទៅ​ក្នុង​ទី​ស្នាក់​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ជនសង្ស័យ​ដោយមាន​នាំចូល​ទៅជា​មួយ​នៅ​ឧបករណ៍​សម្ភារ​មួយចំនួន ក្នុង​គោលបំណង​ថត​ឡាយ​វិ​ដេ​អូ​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៥​ខែតុលា​ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​ចូលទៅក្នុង​អតីត​ទី​ស្នាក់​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ដែល​តុលាការ​ហាមឃាត់​មិនឱ្យ​មាន​អ្នក​ចេញចូល​។​គឺ​ក្នុង​តំបន់ហាមឃាត់​របស់​តុលាការ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ ។
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​បាន​បន្តថា​បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​នីតិវិធី​សាកសួរ​ជនសង្ស័យ តើ​ចូលទៅក្នុង​អតីត​ទី​ស្នាក់​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​អ្វីៗ ។​ប៉ុន្តែ​បើតាម​ការរាយការណ៍រ​បស់​អាជ្ញាធរ​មូលដ្ឋាន គឺ​ជនសង្ស័យ​ចូលទៅក្នុង​អតីត​ទី​ស្នាក់​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺមាន​នាំចូល​ឧបករណ៍​សម្ភារ​មួយចំនួន​ក្នុង​គោលបំណង​ថត​ឡាយ​វិ​ដេ​អូ​នៅក្នុង​នោះ​។​ដោយ​លោក​បាន​បញ្ជាក់ថា​“​ប៉ុន្តែ​អ្វីដែល​ចូល​គឺ​ខុសច្បាប់​ហើយ​ព្រោះ​តំបន់​ដែល​តុលាការ​ហាមឃាត់​មិនឱ្យ​អ្នកណា​ចេញចូល​”​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​កាក់​សុវណ្ណ​ច្ច័​យ​អាយុ​១៥​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ និង​បាន​ដកហូត​ឧបករណ៍​សម្ភារ​មួយចំនួន​សម្រាប់​ឡាយ​វិ​ដេ​អូ​ចេញពី​ក្នុង​អតីត​ទី​ស្នាក់​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​មិនល្អ​អ្វីមួយ​៕S/

​រូប​ថ​តៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​
​ជនសង្ស័យ​លួច​ចូល​តំបន់ហាមឃាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...