កម្ពុជា​-​កូរ៉េ ចាប់ផ្តើម​កិច្ចពិភាក្សា ពាណិជ្ជកម្ម​សេរី ជុំ​ទី​៣

ដោយ​: ជា សីហ​: / ភ្នំពេញៈ ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង នឹង​ចាប់ផ្តើម​កិច្ចចរចា ពាណិជ្ជកម្ម​សេរី​លើក​ទី​៣ នៅ​សប្តាហ៍​នេះ ។​

​ទីភ្នាក់ងារ​ព័ត៌មាន យុន​ហាប បានអោយដឹងថាៈ កិច្ចពិភាក្សា​នេះ នឹង​បន្ត​ផ្តោត​លំអិត លើ​ជំពូក​នានា នៃ​សេចក្តីព្រាង កិច្ចព្រមព្រៀង​នេះ បន្តទៀត​។ តាម​ការគ្រោងទុក កិច្ចប្រជុំ​តាម​អន​ឡាញ​នេះ នឹងមាន​រយៈពេល ៣ ថ្ងៃ ហើយ​ត្រូវធ្វើឡើង នៅ​ថ្ងៃទី ៦ ខែតុលា ដោយសារ​ប្រទេស​ទាំងពីរ មាន​គោលបំណង បញ្ចប់​សេចក្តីព្រាង កិច្ចព្រមព្រៀង​នេះ មុន​ដំណាច់ឆ្នាំ​។​

​ប្រទេស​ទាំងពីរ បាន​បើក​កិច្ចចរចា​លើក​ទី​១ នៅ​ខែកក្កដា ឆ្នាំនេះ ។ កិច្ចចរចា​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឱ្យមាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ទ្វេភាគី ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល របស់​សម្តេច ជាមួយ​ប្រធានាធិបតី កូរ៉េខាងត្បូង នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែមីនា ឆ្នាំ​២០១៩ ។​

​យ៉ាងហោចណាស់ ការចរចា FTA ចំនួន ២ ជុំ​ទៀត ត្រូវការ​ជា​ចាំបាច់ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​នេះ មុន​ដំណាច់ឆ្នាំ​២០២០ ។ ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៩ ដែល​កើនឡើង ៦ ភាគរយ បើ​ប្រៀបធៀប ទៅនឹង​ឆ្នាំមុន ។​

​កូរ៉េខាងត្បូង ភាគច្រើន នាំចេញ​រថយន្ត ភេសជ្ជៈ និង​វាយនភ័ណ្ឌ មក​កម្ពុជា ខណៈពេលដែល​ប្រទេស​នេះ បានទទួល​នាំចូល​សម្លៀកបំពាក់ និង​ស្បែកជើង ពី​ប្រទេស​កម្ពុជា​។​

​ថ្មី​នេះ ក្រសួងកសិកម្ម បាន​អះអាងថា កូរ៉េខាងត្បូង កំពុង​នាំចូល​ផលិតផល កសិកម្ម​មួយចំនួន ពី​កម្ពុជា​ផងដែរ ៕​/V

ការចរាចរទំនិញគ្រប់ប្រភេទ នៅកំពង់ផែ សមុទ្រនៃក្រុងព្រះសីហនុ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular