Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់ខ្លួន​ជន...

​ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន មិន​រាងចាល

ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ កម្លាំង​សមត្ថកិច្ច​ក្រុង សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី បួន​នាក់ ប្រើប្រាស់​គ្រឿងញៀន មិន​រាងចាល នៅ​ទីកន្លែង​មួយ ស្ថិតនៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យដឹងថាៈ ជនសង្ស័យ ទាំង​បួន​នាក់​នេះ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ឈ្មោះ ផន រិ​ន អាយុ ៤០ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ទួល​ក្រឡាញ់ សង្កាត់​-​ក្រុង​កំពង់ឆ្នាំង និង​បីនាក់​ទៀត ជា​បុរស​គឺៈ ឈ្មោះ យន់ និ​ត អាយុ ៣៣ ឆ្នាំ​, ឈ្មោះ ហុន ចិត្រ អាយុ ២៧ ឆ្នាំ ពីរ​នាក់​នេះ ស្នាក់នៅ​បន្ទប់​ផ្ជះ​ជួល នៅក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង និង​ឈ្មោះ ឈិន រតនៈ អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ។

​ក្នុងការ​បង្ក្រាប​នេះដែរ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង ម៉ូតូ​ចំនួន ១​គ្រឿង ទូរស័ព្ទដៃ ១​គ្រឿង និង​ឧបករណ៍ សំរាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​។​បច្ចុប្បន្ន ជនសង្ស័យ ទាំង​បួន​នាក់​នេះ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនបន្ត ទៅ​ការិយាល័យ​ជំនាញ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular