Home ព័ត៌មានជាតិ នយោបាយ ​រដ្ឋសភា បានអ...

​រដ្ឋសភា បានអនុម័ត​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ដើម្បី បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ

​ដោយៈ​សុផល​/​ភ្នំពេញ​៖ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ​២០២០​នេះ​ដោយមាន​របៀបវារៈ​ចំនួន​១១ ។​ក្នុងចំណោម​របៀបវារៈ​ដែល​ត្រូវ​ពិភាក្សា​នោះ អង្គប្រជុំ​រដ្ឋសភា បានអនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។​

​សេចក្តីព្រាងច្បាប់ មាន​១២​ជំពូក និង​៩៧​មាត្រា ហើយ​បណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គសភា បាន​អនុ​ម័​យ​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងមហាផ្ទៃ​ដោយបាន​ចំណាយពេល​អស់​ប្រមាណ​ជាង​៩​ឆ្នាំ​មកហើយ​។​សេចក្តីព្រាងច្បាប់​នេះ​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ កិច្ចពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​។​

​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សរុប​ទាំងអស់​មាន​ចំនួន​៥៥​លើក​។​សេចក្ដីព្រាងច្បាប់​នេះ​មាន​១២​ជំពូក​និង​៩៧​មាត្រា​ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមា​ហរ័​ណ និង​ល្បែង​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការគ្រប់គ្រង​ម​ណ្ឌ​ល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម​។

​សេចក្តីព្រាងច្បាប់​នេះ នឹង​កំណត់​សមត្ថកិច្ច វិធាន និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​មណ្ឌល ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម សិទ្ធិ និង​កាតព្វកិច្ច​របស់​រូបវន្ត​បុគ្គល និង​នីតិបុគ្គល ក្នុង​ការធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់​ឬ​ចូលរួម​នៅក្នុង​ល្បែង​ពាណិជ្ជកម្ម​។​កំណត់​សិទិ្ធ​ជា​ម្ចាស់​លើ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​ សមា​ហ​រ័​ណ​និង​លើ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​ ព្រមទាំង​បង្កើត​ស្ដង់ដារ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ​កម្ម និង​ល្បែង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...