ដោយៈ សាវរក្ស/ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២០ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោក ជាពិសីអភិបាលខណ្ឌប្ញស្សីកែវបានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី)មួយកន្លែងដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងបានដកហូតទូរហ្គេមបាញ់ត្រីចំនួន១គ្រឿង។ដោយឡែកមនុស្សនៅទីនោះបានរត់គេចខ្លួនបាត់អស់។បច្ចុប្បន្ននេះកម្លាំងបានយកវត្ថុតាងមករក្សាទុកនៅសាលាខណ្ឌជាបណ្ដោះអាសន្ននិងធ្វើការស្រាវជ្រាវជាបន្តទៀតដើម្បីស្វែងរកមុខសញ្ញាជាម្ចាស់បើកល្បែងនេះយកមកអនុវត្តតាមច្បាប់៕S/
