Home ព័ត៌មានជាតិ សន្តិសុខ ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ធនធានទឹក​ចាត់​កម្លាំង​ប្រចាំការ​នៅ​ទំនប់​៧​មករា​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​អាងទឹក​៧​មករា​និង​តាម​សណ្តរ​ស្ទឹង​ដែល​អាច​យាយី​ពី​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ស្ថិតក្នុង​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល ។


​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះទៅ​កាន់​ទំនប់​អាងទឹក​៧​មករា​បន្ទាប់ពី​កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់ ៧ មករា នា​វេលា​ម៉ោង ៥ រសៀល​នេះ​បាន​ឡើងដល់​កម្ពស់ ៧,៤ ម៉ែត្រ ។​បើ​ធៀប​នឹង​កម្ពស់​ទឹក​ព្រឹក​មិញ​គឺ​បាន​ហក់​ឡើង​០,៣​ម៉ែត្រ​លើស​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​នៅ​កម្រិត ៧,០០ ម៉ែត្រ ។
​ពេលនេះ​ក្រុមការងារ​របស់​ក្រសួង​បាន​បើកទ្វារ​ទឹក​ទាំង​៤ ទ្វារ​ដើម្បី​រំដោះ​ទឹក​ជន់​ចេញ​តាម​ផ្លូវទឹក​ចំនួន ២​គឺ​ផ្លូវ​នាំ​ទឹក​ទី​១​តាម​ព្រែកកំពឹស (​ប្រឡាយ​តា​ហោ​) និង​ព្រែក​ហូរ ទម្លាក់​ទឹក​ហូរ​ទៅ​បឹង​ជើង​លោង និង​ផ្លូវ​នាំ​ទឹក​ទី ២ តាមរយ​:​ព្រែក​ជ្រៅ បង្ហូរទឹក​ទម្លាក់​ចូលទៅ​ទន្លេបាសាក់ ។​

​ស្ថានភាព​ទឹក​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ត្រៀម​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ១៤ គ្រឿង​, បាវ​ខ្សាច់​ធំ​ចំនួន ១.០០០ បាវ​, បាវ​ខ្សាច់​តូច​ចំនួន ២០.០០០ បាវ​, សំណាញ់​ថ្ម និង​កម្លាំង​ក្រុមការងារ​ប្រចាំការ ២៤ ម៉ោង​ឱ្យនៅ​បន្ត​ត្រៀម​អន្តរាគមន៍​នៅតាម​ទំនប់​សណ្តរ​ស្ទឹង ដើម្បី​ការពារ​ហានិភ័យ​ជំនន់​ទឹកភ្លៀង​ដែល​អាច​បង្ក​ការលិចលង់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ប្រឈម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​វិស័យ​ម្ហូបអាហារ នៅ​កម្ព...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...