Home ព័ត៌មានជាតិ សន្តិសុខ ​១​យប់​មាន​មន...

​១​យប់​មាន​មនុស្ស ៣​នាក់​ព្រះសង្ឃ​១​អង្គ​ត្រូវ​ពស់​ចឹក

ដោយ​៖​ប​,​ជ័យ​/​បន្ទាយមានជ័យ​៖១​យប់​មាន​មនុស្ស​៣​នាក់​ព្រះសង្ឃ​១​អង្គ​ត្រូវ​ពស់​ចឹក​។​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​គ្រោះថ្នាក់​តែ​នៅ​យប់ ថ្ងៃទី ៤ ខែតុលា​ឆ្នាំ​២០២០ ជាមួយគ្នានេះ​តែ​នៅ​កន្លែង​ផ្សេង​ពីគ្នា​។​

​ជនរងគ្រោះ​មួយ​មាន​៖១​ព្រះ​តេជគុណ​ចាន់​មករា​ព្រះជន្ម​១៨​វស្សា​គង់នៅ​វត្ត​ជប់​វា​រី​ចូល​មកដល់​មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រព្រះ​ត្រូវ​ពស់​ចឹក​នៅត្រង់​មេជើង​និង​ម្រាមជើង​ស្តាំ​នៅពេល​និមន្ត​ចុះ​ពី​កុ​ដ ។​តែ​មិន​ស្គាល់​ប្រភេទ​ពស់​ចឹក​ទេ​តាម​ការពិនិត្យ ហើយ​មាន​សុខភាព ។​
២-​ឈ្មោះ មាឌ សុវត្ថិ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ ជប់​វ៉ា​រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​ចូល​មកដល់​មន្ទីរពេទ្យ​ព្រះនេត្រព្រះ​ត្រូវ​ពស់​ចឹក​ត្រង់​ជើងឆ្វេង នៅពេល​ទៅ ចាប់​សត្វ​កណ្តូប នៅ​វាលស្រែ នៅ​ចំណុច ពាម​ស្រមោច ហើយ​សា​ម៉ី ខ្លួន​មិន​ស្គាល់​។​

​ប្រភេទ​ពស់​ចឹក​ទេ​តាម​ការពិនិត្យ ឃើញ​មាន​សញ្ញា ដូចជា​ហើម នៅ​កន្លែង ខាំ និង​ឈឺ​កន្លែង​ខាំ មិនមាន​ហូរឈាម​កន្លែង​ខាំ និង​វិបត្តិ ប្រព​ន្ធ័​ប្រសា​ទទេ​។​ការធ្វើ​តេស្ត ឈាម កក ឃើញថា ឈាម​មិន​កក​ទេ ជាការ​សន្និដ្ឋាន របស់​ក្រុមគ្រូពេទ្យ​តាម​រោគសញ្ញា​ជា​ពស់​ជា​ប្រភេទ ពស់មានពិស​ដូចជា ពស់​ស្រកា​ចាស់ ឬ ពស់​ខៀវ​ជាដើម ដោយបាន​ប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់​អស់ ៤​ដប​។​

​ចំពោះ ស្ថានភាព អ្នកជំងឺ​មាន​សភាព​ធូរស្រាល ជាធម្មតា ។ ៣- ឈ្មោះ សំ លីង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ សលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ​ចូល​មកដល់​មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រព្រះ នៅ​ម៉ោង​៨​យប់​។​ពស់​ចឹក​ចំ​ជើង ខាងឆ្វេង នៅពេល ទឹក​ក្នុង​វាលស្រែ​។​

រោគសញ្ញា សំខាន់ៗ​អ្នកជំងឺ​ពិបាក​ដកដង្ហើម ងងុយដេក ទន់​ត្របកភ្នែក ទន់​ដៃជើង ឈឺពោះ ហើម និង​ជាំ​កន្លែង​ខាំ​ជាការ​សន្និដ្ឋាន របស់​ក្រុមគ្រូពេទ្យ​ជា​ករណី​ពស់មានពិស​ដូចជា​ពស់​ពស់វែក ឬ ពស់វែក​ស្រ​ង៉ែ ឬ​ពស់វែកក្របី​ជាដើម ។​ដោយ​ត្រូវ​ប្រើប្រាស់ Vaccin Neuro-pollyvallent អស់​១០​ដប និង បន្ទាប់ពី​មាន​ភាព​ធូរស្រាល​ខ្លះ បាន​បញ្ជូនមក​ធ្វើការ​សង្គ្រោះ និង​តាមដាន​បន្ត នៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព ជប៉ុន​មង្គល​បូរី​៕S/

​រូបថត ៖ ១​យប់​មាន​មនុស្ស ៣​នាក់​/ ព្រះសង្ឃ​១ អង្គ​ត្រូវ ពស់​ចឹក នៅ​បន្ទាយមានជ័យ (​រូប​៖​ប​,​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...