Home ព័ត៌មានជាតិ សន្តិសុខ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ទំនប់​អាង​៧​មករា​និង​តាម​សណ្តរ​ស្ទឹង​

មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ទំនប់​អាង​៧​មករា​និង​តាម​សណ្តរ​ស្ទឹង​ដែល​អាច​ប្រឈម​ដោយ​ការយាយី​ពី​ជំនន់​ស្ទឹង​ព្រែក​ត្នោត​លើ​ភូមិសាស្ត្រ​ខាងលិច​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​នា​រសៀល​ថ្ងៃ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ​។

​កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់​៧​មករា នា​ម៉ោង​៥​រសៀល​នេះ​គឺមាន​កម្ពស់ ៧,៤ ម៉ែត្រ បើ​ធៀប​នឹង​ព្រឹក​មិញ​គឺ​បាន​ហក់​ឡើង​បន្ថែម​០,៣​ម៉ែត្រ​បាន​លើស​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​នៅ​កម្រិត ៧,០០ ម៉ែត្រ ។ ពេលនេះ​ក្រុមការងារ​បាន​បើកទ្វារ​ទឹក​ទាំង​៤​ទ្វារ ដើម្បី​រំដោះ​ទឹក​ជន់​ចេញ​តាមផ្លូវ​ទឹក​២ គឺ ផ្លូវ​នាំ​ទឹក​ទី​១ តាម​ព្រែកកំពឹស​(​ប្រឡាយ​តា​ហោ​)​និង​ព្រែក​ហូរ​ទម្លាក់​ទឹក​ហូរ​ទៅ​បឹង​ជើង​លោង និង ផ្លូវ​នាំ​ទឹក​ទី​២ តាមរយ​:​ព្រែក​ជ្រៅ​បង្ហូរទឹក​ទម្លាក់​ចូល​ទន្លេបាសាក់ ។​

​មកដល់ពេលនេះ ស្ថានភាព​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​នៅឡើយ​ទេ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ត្រៀម​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ១៤​គ្រឿង ,​បាវ​ខ្សាច់​ធំ​ចំនួន ១.០០០​បាវ ,​បាវ​ខ្សាច់​តូច​ចំនួន ២០.០០០​បាវ , សំណាញ់​ថ្ម និង​កម្លាំង​ក្រុមការងារ​ប្រចាំការ​២៤​ម៉ោង ឲ្យ​នៅ​បន្ត​ត្រៀម​អន្តរាគមន៍​នៅតាម​ទំនប់​សណ្តរ​ស្ទឹង​ដើម្បី​ការពារ​ហានិភ័យ​ជំនន់​ទឹកភ្លៀង​ដែល​អាច​បង្ក​ការលិចលង់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ប្រឈម ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...