ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្ត។ក្រោមវត្តមានលោកប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងគណៈកិត្តិយសអនុសាខា ក្រុងស្រុកទាំង៨។
ក្នុងកិច្ចប្រជុំក្រុមប្រតិបត្តិសាខា ដែលមានរបៀបវារៈដូចជា៖១-ឆ្លងរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុរយៈពេល ៩ ខែ ឆ្នាំ២០២០ ២-ឆ្លងផែការត្រីមាសទី៤ ឆ្នាំ២០២០ និងផែនការឆ្នាំ២០២១។៣-ឆ្លងសមាសភាពគណៈកិត្តិយសអនុសាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុក ទាំង៨។៤-ត្រៀមសម្ពោធស្នាក់ការអនុសាខាចំនួន ៣ (អនុសាខាត្បែងមានជ័យ,គូលែន និងជ័យសែន )៥-ផ្សេងៗ
។នៅឱកាសនោះដែរលោកប្រធានអង្គប្រជុំ បានផ្តាំផ្ញើឱ្យមានសាមគ្គីភាពផ្ទៃក្នុង ក្នុងការបំពេញ ការងារមនុស្សធម៌ ធ្វើយ៉ាងណាធ្វើការជួយប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ ពេលវេលា៕S/