Home ព័ត៌មានជាតិ នយោបាយ ប្រតិភូ​ស្ត្រ...

ប្រតិភូ​ស្ត្រី​ចំនួន​១២​រូបតំណាង​ឲ្យ​ក្រសួងការបរទេស​អញ្ជើញ​ទស្សនកិច្ច​”​បណ្ណាល័យ​សម្តេចម៉ែ​”

ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យ សម្តេច ម៉ែ»

ដោយៈ​ផាត ចាន់សុនិតា​/​ភ្នំពេញៈប្រតិភូ​ស្ត្រី​ចំនួន​១២​រូបតំណាង​ឲ្យ​ក្រសួងការបរទេស​​​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី​៥​ខែតុលា​បានធ្វើ​ទស្សនកិច្ច​មកកាន់​”​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​ទស្សនកិច្ច​នេះ​គឺជា​កិច្ច​ផ្តួចផ្តើម​របស់​សម្តេច​រាជ​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​។
​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រុម​ការងារ​របស់លោក បានទទួល​ស្វាគមន៍​ប្រតិភូ​កិត្តិយស​យ៉ាង​កក់ក្តៅ​។​ដំណើរ​ទស្សនកិច្ច​ចាប់ផ្តើម​ដោយ​ការរៀបរាប់​យ៉ាង​ពិស្តារ​អំពី​ពិព័រណ៍​នៃ​ព្រះ​ឆាយា​លក្ខណ៍​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​ជាតិខ្មែរ​, សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​រាជវង្សានុវង្ស ផ្តល់​ដោយ​លោក​ឯកអគ្គរាជទូត​ប​ណ្ឌិ​ត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស អតីត​អ្នកសរសេរ​ព្រះ​ជីវប្រវត្តិ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ អម​ជាមួយនឹង​ភ្លេង​ដែលជា​ព្រះរាជ​និពន្ធ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​។

ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យ សម្តេច ម៉ែ»។លោកឆាំងយុ​នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលទទួលស្វាគមន៍


​ ​លោក​ឆាំង​យុ​បានបង្ហាញ​ដល់​ប្រតិភូ​នូវ​បណ្ណាល័យ​ដែល​ផ្ទុក​ឯកសារ​ជា​សៀវភៅ​រាប់ពាន់​ក្បាល​និង​ឯកសារ​រាប់សែន​សន្លឹក​,​ឯកសារ​សំណៅ​ដើម​,​បណ្ណសារ​ជា​រូបថត​និង​វីដេអូ​,​បណ្ណសារ​សោតទស្សន៍​និង​បរិក្ខារ​ផ្ទុក​ឯកសារ​ជា​ទម្រង់​ឌីជីថល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទាំងអស់​។​លោក​ថែមទាំង​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​សាវតា​និង​អត្ថន័យ​នៃ​ប្លង់​រចនា​របស់​អគារ​វិទ្យាស្ថាន​ស្លឹករឹត​។

ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យ សម្តេច ម៉ែ»។លោកស្រីសូ ហ្វារីណានាយករងមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលទទួលស្វាគមន៍


​ ​លោកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានបង្ហាញ​អំពី​ទីតាំង​“​បណ្ណាល័យ​និង​មជ្ឈមណ្ឌល ស្រាវជ្រាវ​ឯកសារ​ខ្មែរក្រហម​”​ទាំង​៦​នៅតាម​បណ្តា​ខេត្ត​រួម​ជាមួយនឹង​សៀវភៅ​អំពី​ស្ត្រី​ជនជាតិ​ចាម​មូស្លីម​ដែលជា​ស្នាដៃ​និពន្ធ​របស់លោក​ស្រី​។ នៅ​ចុងបញ្ចប់​នៃ​ទស្សនកិច្ច ប្រតិភូ​កិត្តិយស​និង​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរួម​ពិភាក្សា​អំពី បញ្ហា​នានា​ជុំវិញ​ការអភិរក្ស​និង​ចងក្រង​ឯកសារ​សោកនាដកម្ម​នានា​ដែល​ស្ត្រី​ប្រឈម​នៅក្នុង​របប​ខ្មែរក្រហម​និង​ផលវិបាក​នៃ​របប​នេះ ព្រមទាំង​តួនាទី​របស់​ស្ត្រី​នៅក្នុង​ការអភិវឌ្ឍ​។​
​ ​ក្រោយពី​ការដួលរលំ​នៅ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​របប​ខ្មែរក្រហម​បាន​បន្សល់​នូវ​អ្នក​រស់រានមានជីវិត​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ ដែលមាន​ចំនួន​រហូតដល់​ទៅ​៦៥​ភាគរយ នៃ​ប្រជាជន​សរុប​នាពេលនោះ​ដែលមាន​ប្រមាណ​៥​លាន​នាក់​។​ ​ស្ត្រី​បាន​ក្លាយជា​កម្លាំង​ស្នូល​ក្នុង​ការស្តារ​និង​កសាង​ប្រទេសជាតិ​ឡើងវិញ​បន្ទាប់ពី​វត្តមាន​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ការសម្លាប់​រង្គាល​និង​ជម្លោះ​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​។​
​ ​ដោយមាន​ការជំរុញ​និង​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​និង​ពង្រឹង​សមភាព​យេនឌ័រ​ពី​សំណាក់​រាជរដ្ឋាភិបាល ស្ត្រី​កម្ពុជា​ជាច្រើន​បាន​វិ​វត្ត​ចេញពី​តួនាទី​បែប​ប្រពៃណី​ដែល​កំណត់ថា​ស្ត្រី​គួរតែ​នៅ​មើលថែ​ផ្ទះសម្បែង​ចូលរួម​នៅក្នុង​មុខតំណែង​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល ជំនួញ ការអប់រំ និង​វិស័យ​ដទៃទៀត​ជាច្រើន​។

ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យ សម្តេច ម៉ែ»


​ ​លោកស្រី ស្រួ ណា​រី​យា បាន​ចែករំលែក​ចំណាប់អារម្មណ៍​ថា “​ទីមួយ ខ្ញុំ​យល់ថា​ការរៀបចំ​របស់គាត់​វា​ល្អ​ខ្លាំង ព្រោះ​អគារ​នេះ គឺជា​អគារ​បុរាណ ប៉ុន្តែ​ការតាំង​របស់គាត់​គឺមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ជាពិសេស​កន្លែង​តាំងពិព័រណ៍​រូបថត ដែលមាន​លក្ខណៈ​សហស​ម័​យ (​រួមបញ្ចូល​ទាំង​បុរាណ​និង​ទំនើប​)​។ មួយទៀត​ទាក់ទង​ជាមួយនឹង​ការរៀប​ឯកសារ​របស់គាត់ ថ្វីត្បិតតែ​កន្លែង​មិនសូវ​ទូលាយ ប៉ុន្តែ​ការរៀបចំ​ប្រកបទៅ​ដោយ​សិល្បៈ​។ អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​គឺ លោក ឆាំង យុ បាន​លើក​ឡើងថា​ការរៀបចំ​ទាំងអស់​គឺ​កើតចេញពី​បេះដូង​ហើយ​ខ្ញុំ​សង្ឃឹមថា​អគារ​ស្លឹករឹត​នឹង​លេចចេញ​ជា​រូបរាង​នៅពេល​ឆាប់ៗ​។​ហើយនឹង​កាន់តែ​ល្អ​ខ្លាំង​នៅពេលដែល​ខ្មែរ​ទាំងអស់​មក​ឃើញ​អគារ​នេះ​ដោយ​វា​នឹងធ្វើ​អ្នកទស្សនា​មាន​អារម្មណ៍​ថា​ស្រឡាញ់​ជាតិ​ជាង​មុន​។​”

ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យ សម្តេច ម៉ែ»។លោកឆាំងយុ​នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលទទួលស្វាគមន៍


​ ​បណ្ណាល័យ​សម្ដេចម៉ែ គឺ​មិនមែន​គ្រាន់តែ​ជាទី​តាំង​សម្រាប់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ នោះទេ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​មោទកភាព​ក្នុងការ​ថ្វាយ និង​ជូន​បណ្ណាល័យ​នេះ ជា​កេរដំណែល​របស់​សម្តេច​ម៉ែ និង​ស្ត្រី​កម្ពុជា​គ្រប់រូប​។ ស្ត្រី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង ដោយ​មិន​រួញរា​ក្នុង​ការស្ដារ លើកស្ទួយ និង​កសាង​ប្រទេសជាតិ​សាជាថ្មី តាមរយៈ​ការចិញ្ចឹម​បីបាច់​គ្រួសារ ក្តាប់​យក​និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច អភិរក្ស ការពារ និង​ពង្រឹង​សហគមន៍ វប្បធម៌ និង​ប្រទេសជាតិ​របស់ខ្លួន ក្រោយ​ពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ស្ត្រី​កម្ពុជា គឺជា​និមិត្តរូប នៃ​ដួងព្រលឹង​ជាតិ​កម្ពុជា​។ បណ្ណាល័យ​សម្ដេចម៉ែ បង្កើតឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​កម្ពុជា ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​៕​សរន​

ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យ សម្តេច ម៉ែ»។លោកឆាំងយុ​នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលទទួលស្វាគមន៍
ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណាល័យ សម្តេច ម៉ែ»។លោកស្រី សូហ្វារីណានាយករងមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលទទួលស្វាគមន៍
ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណា ល័យសម្តេចម៉ែ»
ប្រតិភូស្រ្តីតំណាង ឲ្យ ក្រសួង ការ បរទេស ទស្សនកិច្ច មក កាន់ «បណ្ណាល័យសម្តេច ម៉ែ»
ប្រតិភូស្រ្តីតំណាង ឲ្យក្រសួងការបរទេស ទស្សនកិច្ចមក កាន់ «បណ្ណាល័យ សម្តេចម៉ែ»

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បូកសរុប​លទ្ធផល​ការងារ​ប្រ...

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​:...

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...